សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមគោសាច់ RPRU នៅតែបន្តទិញគោពីកសិករឱ្យបាន១ម៉ឺន៥ពាន់ក្បាលក្នុង១ឆ្នាំៗ
កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ជាកសិដ្ឋានក្នុងស្រុកមួយ ដែលតែងតែមានតម្រូវការទិញគោពីកសិករក្នុងចំនួន១០,០០០ក្បាល ទៅ១,៥០០០ក្បាល ជារៀងរាល់ឆ្នាំ ដើម្បីយកចូលកសិដ្ឋានបំប៉នសាច់សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារវិញ។

ជាសហស្ថាបនិក កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ដែលមានទីតាំងស្ថិតនៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ឆាយ ជំនូន បានប្រាប់ កម្ពុជាថ្មី ថា គិតមកទល់ពេលនេះ កសិដ្ឋានរបស់លោក នៅតែមានតម្រូវការទិញគោពីកសិករពីគ្រប់តំបន់ ដើម្បីយកមកបំប៉នសាច់ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារវិញ ដោយធ្វើយ៉ាងណាឱ្យបានចន្លោះពី ១០,០០០ ទៅ ១,៥០០០ក្បាល តាមដែលផែនការបានគ្រោងទុក។

លោកបន្តថា ជារៀលរាល់កសិដ្ឋានបានប្រមូលទិញគោពីគ្រប់មជ្ឃដ្ឋានបានចន្លោះពី ៤០ក្បាល ទៅ៥០ក្បាល និងអាចបំប៉នសាច់លក់ចេញទៅកាន់ទីផ្សារវិញបានចន្លោះពី ៤០ក្បាល ទៅ៥០ក្បាល ផងដែរ។
ទាក់ទងនឹងតម្លៃទិញចូលវិញ ម្ចាស់កសិដ្ឋានរូបនេះ ក៏បានប្រាប់ឱ្យដឹងដែរថា ចំពោះគោសំបក ដែលជាប្រភេទពូជគោខ្មែរ លោកទិញពីកសិករក្នុងតម្លៃ ចន្លោះពី ៧០០០រៀល ទៅ៩០០០រៀល ដោយគិតតាមទម្ងន់គោ។

លោក ឆាយ ជំនូន ក៏បានបង្ហើបឱ្យដឹងដែរថា មូលហេតុដែលកសិដ្ឋាននៅតែមានតម្រូវការ ទិញគោជារៀងរាល់ថ្ងៃ ក៏ព្រោះតែចង់ឱ្យកសិករមានទីផ្សារ ខណៈបច្ចុប្បន្នគោខ្មែរ មិនសូវមានទីផ្សារល្អ ដូចកាលពេលកន្លងទៅ។

ចំពោះកសិដ្ឋាន RPRU សម្រាប់ទៅថ្ងៃខាងមុខក៏មានគម្រោងចង់ប្រែក្លាយកសិដ្ឋានចិញ្ចឹមគោសាច់ ឱ្យទៅជា មជ្ឃមណ្ឌលផ្គត់ផ្គង់សាច់គោមួយដែលឈានមុខគេក្នុងខេត្តបាត់ដំបង ដើម្បីអាចនាំយកសាច់គោទៅដាក់លក់ក្នុងផ្សារទំនើបនានា ក្នុងប្រទេសកម្ពុជា។

កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ជាកសិដ្ឋានឈានមុខគេក្នុងតំបន់ដែលផ្ដោតលើការចិញ្ចឹមគោសាច់ និងបានពង្រីកខ្លួនក្នុងការបង្កើនការចិញ្ចឹមគោឱ្យដល់ ១០,០០០ ទៅ ១,៥០០០ក្បាល ក្នុងឆ្នាំ២០២៥៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


