សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបស្រូវសែនក្រអូប ត្រូវបានធានាតម្លៃទុកមុន ១ ៣៥០ រៀល
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ននេះ សហគមន៍កសិកម្មទំនើបស្រូវសែនក្រអូបទទួលបានការធានាថ្លៃទុកជាមុន ១ ៣៥០ រៀលក្នុងមួយគីឡូក្រាម។

លោក ឃឹម ហ្វីណង់ អំពាវនាវឱ្យប្រជាកសិករ រួមគ្នាជាសហគមន៍ផលិតពូជស្រូវខ្មែរតាមកិច្ចសន្យាគឺជាជម្រើសសុវត្ថិភាព អាចការពារបងប្អូនកសិករយើងពីហានិភ័យទីផ្សារ។
នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ បងប្អូនកសិករចំនួន ២៨៥គ្រួសារ មានផ្ទៃដីដាំដុះស្រូវសរុប ជិត៣៣០០ហិកតា នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានផ្តិតមេដៃស្ម័គ្រចិត្តស្នើសុំចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតស្រូវសែនក្រអូបក្នុងតម្លៃកុងត្រាទុកមុន ១៣៥០ រៀល ក្នុងមួយគីឡូក្រាម។

លោក ឃឹម ហ្វីណង់ បានអះអាងថា កសិករទាំងនេះ ភាគច្រើនជាអ្នកកំពុងផលិតស្រូវអូអឹម ដែលជាពូជរបស់ប្រទេសវៀតណាម។ ដោយមើលឃើញពីអត្ថប្រយោជន៍ទីផ្សារល្អនៃស្រូវសែនក្រអូប ស្របពេលដែលពូជស្រូវវៀតណាមកំពុងជួបបញ្ហាថ្លៃ ពួកគាត់បាននាំគ្នាងាកមករួមគ្នាផលិតជាសហគមន៍ និងចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាវិញម្តង។
ក្រៅពីទទួលបានការធានាថ្លៃពិសេសទុកជាមុន កសិករជាសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ក៏នឹងទទួលបានទុនកម្ចីការប្រាក់ទាប និងការគាំទ្រទាំងស្រុងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្មផងដែរ។
សហគមន៍ថ្មីនេះគ្រោងនឹងចាប់ផ្តើមផលិតកម្មស្រូវសែនក្រអូបរបស់ខ្លួនក្នុងខែមេសា ២០២៥ ក្រោយពេលប្រមូលផលជុំចាស់រួច។
ទោះបីជាយ៉ាងណា ក៏មានមតិកសិករមួយចំនួនបានលើកឡើងថា កសិករក៏ចង់ធ្វើស្រូវសែនក្រអូប ប៉ុន្តែតំបន់មួយចំនួន ធ្វើស្រូវសែនក្រអូបមិនទទួលបានទិន្នផលនោះទេ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


