ព័ត៌មានជាតិ
ពូជស្រូវខ្មែរ ២ ប្រភេទ រដ្ឋមន្រ្តីកសិកម្មណែនាំឲ្យកសិករជ្រើសរើសយកទៅដាំដុះ ផ្តល់ទិន្នផល ១ ហិកតា ៤ តោន
ស្រូវប្រភេទ”ផ្ការំដួល”និង”សែនក្រអូប”ជាប្រភេទពូជស្រូវរបស់ខ្មែរ ដែលអាចធានាបានទាំងទិន្នផលខ្ពស់ ឆ្លើយតបតាមតម្រូវការលើទីផ្សារ ខណះពូជស្រូវរបស់ខ្មែរទាំង២ប្រភេទនេះ ទទួលបានចំណាត់ថ្នាក់អង្ករល្អ កំពុងមានទីផ្សារនិងមានតម្លៃខ្ពស់នៅក្រៅប្រទេស។

ការលើកឡើងនេះ ខណះដែលរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យសកម្មភាពផលិតពូជស្រូវ និងចូលរួមច្រូតកាត់ប្រមូលផលស្រូវនៅស្ថានីយកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានណែនាំឲ្យកសិករដាំដុះស្រូវ ដែលមានពូជច្បាស់លាស់ គឺពូជស្រូវផ្ការំដួល និង សែនក្រអូប ជាពូជស្រូវរបស់ខ្មែរ ដែលកំពុងមានតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់លើទីផ្សារ។


ចំណែក លោក អ៊ីង ស៊ីណា ប្រធានកសិដ្ឋានផលិតពូជស្រូវ ទួលសំរោង បានឲ្យដឹងថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង បានទទួលគ្រាប់ពូជគ្រឹះ ពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា កាឌី(CARDI)ដើម្បីយកមកផលិត ជាពូជចុះបញ្ជី និងត្រៀមបញ្ចេញទៅឲ្យសហគមន៍ផលិតទៅជាពូជមានវិញ្ញាបនបត្រ ខណះពូជស្រូវទាំង២ប្រភេទនេះ គឺមានលក្ខណះសុទ្ធល្អ ហើយទិន្នផលអាចនឹងទទួលបានប្រមាណជាង ៤ តោន ក្នុងមួយហិកតា។
លោកថា កសិដ្ឋាននៃស្ថានីយផលិតពូជស្រូវ ទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ រដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋានបានផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជី ”ប្រភេទផ្ការំដួល” លើផ្ទៃដីចំនួន ១៧៥ហិកតា និង”សែនក្រអូប០១” ចំនួន ៤៥ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


