ព័ត៌មានអន្ដរជាតិ
សិង្ហបុរីជំរុញឱ្យមានការអត់ធ្មត់ ខណៈជម្លោះព្រំដែនកម្ពុជា-ថៃកើនឡើង
ក្រសួងការបរទេសសិង្ហបុរី (MFA) បានអំពាវនាវឱ្យកម្ពុជា និងថៃ «អនុវត្តការអត់ធ្មត់ បញ្ឈប់អរិភាព និងកាត់បន្ថយភាពតានតឹងតាមរយៈមធ្យោបាយការទូត» បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងកម្ពុជា និង យោធាថៃនៅតាមបណ្ដោយព្រំដែនកាលពីថ្ងៃទី ២៤ ខែកក្ក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរី MFA បាននិយាយថាមានសិង្ហបុរី «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការប៉ះទង្គិចគ្នានេះ និងបានគូសបញ្ជាក់អំពីតម្រូវការក្នុងការការពារជនស៊ីវិល។ ក្រសួងការបរទេសសិង្ហបុរីក៏បានណែនាំដល់ប្រជាជនសិង្ហបុរីឱ្យពន្យារពេលការធ្វើដំណើរទាំងអស់ទៅកាន់តំបន់ព្រំដែន ហើយសម្រាប់ប្រជាជនសិង្ហបុរីដែលស្ថិតក្នុងប្រទេសកម្ពុជា និង ថៃ ត្រូវតាមដានព័ត៌មានក្នុងស្រុក អនុវត្តតាមការណែនាំសុវត្ថិភាពពីអាជ្ញាធរមូលដ្ឋាន និងរក្សាការប្រុងប្រយ័ត្ន។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ពីអ្នកស្លាប់នៅសិង្ហបុរីទេ។
ប្រជាជនសិង្ហបុរីនៅក្នុងប្រទេសកម្ពុជា ឬប្រទេសថៃត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិកជាមួយ MFA ហើយអាចទាក់ទងស្ថានទូតសិង្ហបុរីនៅភ្នំពេញ ឬបាងកក ឬការិយាល័យកាតព្វកិច្ចរបស់ MFA នៅប្រទេសសិង្ហបុរី សម្រាប់ជំនួយកុងស៊ុលប្រសិនបើចាំបាច់។

គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី ២៤ ខែ កក្កដាមានហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងកម្ពុជា និង ថៃ ដែលបង្កឲ្យមានការជម្លៀសប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ និងបង្កើនក្ដីបារម្ភជាអន្តរជាតិជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ។
យ៉ាងណាតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយបញ្ជាក់ថាភាគីថៃជាអ្នកបើការបាញ់ប្រហារមកលើភាគីកម្ពុជាមុន ខណៈកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
លើសពីនេះការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


