កីឡា
កីឡាករ Thiago ថា ថៃតែងតែចង់បានទឹកដីកម្ពុជា រាប់ទាំងសិល្បៈក្បាច់គុន
កីឡាករដើមកំណើតប្រេស៊ីល សញ្ជាតិខ្មែរ Thiago Teixeira (សែន ច័ន្ទឬទ្ធីគុណ) បានលើកឡើងពីប្រទេសថៃដែលតែងតែដណ្តើមយកទឹកដីខ្មែរ រាប់ទាំងសិល្បៈក្បាច់គុនតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែកម្ពុជាត្រូវតែប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួន។

នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ កីឡាករ Thiago Teixeira ដែលបានកំពុងស្ថិតនៅប្រទេសប្រេស៊ីល បានលើកឡើងថា ៖«កម្ពុជា កំពុងប្រយុទ្ធដើម្បីការពារប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ខ្ញុំនៅប្រទេសប្រេស៊ីល ហើយបានឃើញពីបញ្ហាកំពុងកើតឡើងយ៉ាងណា។ ប្រទេសថៃ កំពុងវាយប្រហារកម្ពុជាដើម្បីដណ្តើមទឹកដី រឿងបែបនេះបានកើតតាំងពីអតីតកាល ហើយពួកគេបានបង្កើតឡើងទៀត។ យើងនឹងតែងតែប្រយុទ្ធដើម្បីសន្តិភាពគ្រប់ជាតិសាសន៍ សិល្បៈ និងក្បាច់គុន»។
កន្លងមក កីឡាករ សែន ច័ន្ទឬទ្ធីគុណ បានលើកឡើងពីថៃដែលតែងតែដណ្តើមយក និងអះអាងជារបស់ខ្លួនអំពីក្បាច់គុន សិល្បៈ និងសាក់/យ័ន្តជាដើម។
កាលពីខែមិថុនា ឆ្នាំ ២០២៣ កីឡាករបាននិយាយពីសាក់/យ័ន្តរបស់ខ្មែរថា ៖«សាក់ពេញនិយមខ្លាំងនៅប្រទេសថៃ ជាពិសេសលើកីឡាករប្រដាល់ថៃ ប៉ុន្តែសាក់ទាំងនេះមានប្រភពដើមពីប្រទេសកម្ពុជា។ ការផុសនេះត្រូវបានសរសេរភាសាផ្សេងគ្នា (សាក់ដ៏ពិសិដ្ឋរបស់កម្ពុជា)។ កម្ពុជាបានបាត់បង់វា បន្ទាប់ពីលទ្ធិកុម្មុយនិស្តនៅឆ្នាំ១៩៧៥ នៅពេលប្រជាជនជាង១/៤បានបាត់បង់ជីវិត ហើយប្រវត្តិសាស្ត្ររបស់កម្ពុជាត្រូវបានគេលួចតាំងពីពេលនោះមក។ ប៉ុន្តែយើងបានវិលត្រឡប់មកវិញ និងកាន់តែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពិភពលោកនឹងដឹងការពិតដែលនៅពីក្រោយរឿងរ៉ាវទាំងនេះ។ សាក់ទាំងនេះគឺជាអក្សរខ្មែរ ជាភាសាខ្មែរ»។

កីឡាករ សែន ច័ន្ទឬទ្ធីគុណ ទទួលបានសញ្ជាតិខ្មែរកាលពីដើមឆ្នាំ២០២៣ និងបានប្រកបអាជីពប្រដាល់នៅប្រទេសកម្ពុជាប្រមាណ២ឆ្នាំចុងក្រោយ មុនពេលត្រឡប់ទៅប្រទេសប្រេស៊ីលវិញ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


