Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង ២ ៤០០ គ្រួសារ រស់នៅតំបន់ប្រឈមជម្លោះប្រដាប់អាវុធ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពអស់ហើយ

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០២៥ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ប្រមាណ ១ ៥០០ គ្រួសារ ក្នុង ១២ ភូមិ ៣ ឃុំ នៃ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ដែល​រស់នៅ​ក្បែរ​តំបន់​ប្រឈម​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កងទ័ព​កម្ពុជា​-​ថៃ នៅ​តំបន់​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី និង​ថ្ម​ដូន បាន​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់​មក​ទី​ទួល​សុវត្ថិភាព ដោយ​សុវត្ថិភាព​អស់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរុប​រួម​ទាំង​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេង​ទៀត​ផង មាន​ប្រមាណ​ជាង ២,៤០០ គ្រួសារ កំពុង​ស្ថិតនៅ​ទី​ទួល​សុវត្ថិភាព​ទាំងអស់ តាម​បណ្ដា​ស្រុក ក្នុង​ខេត្ត​ឧត្តរមានជ័យ៕

អត្ថបទ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម