ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិងើបឡើងវិញបន្តិច ក្រោយធ្លាក់ចុះប៉ុន្មានថ្ងៃជាប់ៗគ្នា
តម្លៃប្រេងអន្តរជាតិបានងើបឡើងវិញបន្តិច ក្រោយធ្លាក់ចុះប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយវិនិយោគិនកំពុងរងចាំមើលជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីលោក វ៉្លាឌីមៀរ ពូទីន ពាក់ព័ន្ធនឹងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ២៨ សេន ឬ ០,៤៨ ភាគរយ ដោយជួញដូឬនៅតម្លៃ ៦៥,៩១ ដុល្លារ/បារ៉ែល លើទីផ្សារអាស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈតម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ២៣ សេន ឬ ០,៣៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៦២,៨៩ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ ខែ សម្រាប់ការជួញដូរកាលពីថ្ងៃពុធ ក្រោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្យាករពីកំណើននៃការផ្គត់ផ្គង់ ខណៈតម្រូវការខ្សោយក្រោមបរិបទមិនអំណោយផលនៃសេដ្ឋកិច្ចដោយសារតែពន្ធគយ និងជម្លោះភូមិសាស្រ្តនយោបាយ។
អ្នកជំនាញលើកឡើងថា កំណើនតម្លៃនៅថ្ងៃព្រហស្បតិ៍ គឺដោយសារតែភាពស្រពិចស្រពិលនៃផ្លែផ្កាចេញពីជំនួបត្រាំ-ពូទីន។ កន្លងមក លោក ត្រាំ បានដាក់សម្ពាធឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើមិនដូច្នោះទេ នឹងរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមធ្ងន់ធ្ងរ។ ប្រសិនបើការចរចាសម្រេច នោះទណ្ឌកម្មលើប្រេងរុស្ស៊ីមួយចំនួនអាចនឹងត្រូវបានដក ហើយអាចឱ្យតម្លៃប្រេងធ្លាក់ចុះ ដោយការផ្គត់ផ្គង់កើនឡើង។ ប៉ុន្តែឥឡូវនេះ ការចរចាសន្តិភាពនៅស្រពិចស្រពិល ខណៈគ្មានវត្តមានអ៊ុយក្រែនក្នុងជំនួប៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


