ព័ត៌មានអន្ដរជាតិ
ចិន ឥណ្ឌា ចរចាគ្នាបើកពាណិជ្ជកម្មតាមព្រំដែនឡើងវិញក្រោយបិទ ៥ ឆ្នាំ
ចិន និងឥណ្ឌា កំពុងពិភាក្សាគ្នាលើការបើកពាណិជ្ជកម្មព្រំដែនសារជាថ្មីសម្រាប់ទំនិញតាមមូលដ្ឋាន ក្រោយពីបិទដំណើរការអស់រយៈពេល ៥ ឆ្នាំ ដែលនេះជាជំហានចុងក្រោយនៃកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២ ចំពេលរងហានិភ័យពន្ធរបស់សហរដ្ឋអាមេរិក។

សារព័ត៌មាន Bloomberg បានចុះផ្សាយពីបញ្ហានេះ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះពីទីក្រុងញូវដេលី។ ប្រភពបាននិយាយថា ភាគីទាំង២ បានស្នើឱ្យមានការធ្វើពាណិជ្ជកម្មឡើងវិញតាមច្រកព្រំដែនដែលបានកំណត់។
ទន្ទឹមនឹងនោះ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិន «មានឆន្ទៈក្នុងការបង្កើនទំនាក់ទំនង និងការសម្របសម្រួលជាមួយឥណ្ឌា» លើបញ្ហាដែលបានលើកឡើង។ ក្រសួងបានប្រាប់រ៉យទ័រក្នុងអ៊ីម៉ែលថា ពាណិជ្ជកម្មតាមព្រំដែនរវាងចិន និងឥណ្ឌា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ប្រជាជនរស់នៅតាមព្រំដែននៃប្រទេសទាំង២។
ភាគីឥណ្ឌា មិនបានបញ្ចេញប្រតិកម្មយ៉ាងណាទេ ជុំវិញសេចក្ដីរាយការណ៍នេះ។
គួរគូសបញ្ជាក់ថា អស់រយៈពេលជាង ៣០ ឆ្នាំ ឥណ្ឌា និងចិនបានជួញដូរទំនិញផលិតតាមមូលដ្ឋាន ដូចជាគ្រឿងទេស កំរាលព្រំ គ្រឿងសង្ហារិម ចំណីសត្វ គ្រឿងស្មូន រុក្ខជាតិជាឱសថ របស់របរអគ្គិសនី និងរោមចៀមជាដើម។ ទំនិញទាំងនោះ ត្រូវបានជួញដូរតាមរយៈពេលច្រកព្រំដែនជាច្រើន តាមបណ្ដោយព្រំដែនប្រវែងជាង ៣ ៤០០ គីឡូម៉ែត្រ។ ទំហំពាណិជ្ជកម្មបែបនេះ មានកម្រិតតូចតាច ត្រឹមតែ ៣,១៦ លានដុល្លារ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧-២០១៨។ នេះបើតាមទិន្នន័យរដ្ឋាភិបាលចុងក្រោយបំផុត។
យ៉ាងណាមិញ វាត្រូវបានបិទទាំងស្រុងនៅឆ្នាំ ២០២០ ក្នុងអំឡុងវិបត្តិកូវីដ១៩ ដែលទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចុះខ្លាំង ដោយសារតែជម្លោះព្រំដែន ដែលសម្រាប់ទាហានឥណ្ឌា ២០ នាក់ និងចិន យ៉ាងហោចណាស់ ៤ នាក់។

ផែនការបើកពាណិជ្ជកម្មឡើងវិញនាពេលនេះ ត្រូវបានគេមើលឃើញថាជាជំហានឆ្ពោះទៅរកភាពប្រសើរឡើងនៃទំនាក់ទំនង ខណៈប្រទេសទាំង២ កាលពីពេលថ្មី បានចាត់វិធានការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន។
យោងតាមសារព័ត៌មាន Bloomberg News ឥណ្ឌា និងចិន គ្រោងនឹងបើកជើងហោះហើរត្រង់ឡើងវិញនៅដើមខែក្រោយ។ លើសពីនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅចិនក្នុងខែសីហា ជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ហើយអាចនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងពីង។
ការស្ដារទំនាក់ទំនងឡើងវិញនាពេលថ្មីៗ ធ្វើឡើងក្រោយប្រទេស២ រងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចដោយសារតែពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលដាក់ពន្ធលើឥណ្ឌា ៥០ ភាគរយ និង ១៤៥ ភាគរយ លើចិន (ប៉ុន្តែបច្ចុប្បន្នអនុវត្តពន្ធលើចិន ត្រឹម ៣០ ភាគរយ សិន ដើម្បីចរចាគ្នា)៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


