Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ស្ទុះងើបឡើងវិញ ដោយតម្រូវការល្អនៅអាមេរិក​

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​ស្ទុះងើប​ឡើងវិញពេលបញ្ចប់ការជួញដូរកាលពីថ្ងៃពុធ និងក្នុងការជួញដូរ​លើទីផ្សារអាស៊ីនៅព្រឹកព្រហស្បតិ៍នេះ ដោយសារតែការធ្លាក់ចុះខ្លាំងនៃប្រេងសាំងក្នុងស្តុកនៅសហរដ្ឋអាមេរិក ដែលនេះបង្ហាញពីតម្រូវការរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បាន​កើនឡើងតិចតួច ២៦ សេន ឬ ០,៣៩ ភាគរយ​ ​ដល់ ៦៧,១០ ដុល្លារ​/បារ៉ែល នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយ​ពីកើនឡើង ១,៦ ភាគរយ ពេលបិទការជួញដូរនៅថ្ងៃពុធ។

ចំណែកប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បាន​កើនឡើង ៨៦ សេន ឬ ១,៣៨ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦៣,២១ ដុល្លារ/បារ៉ែល លើទីផ្សារអាស៊ីព្រឹក​ថ្ងៃព្រហស្បតិ៍ដូចគ្នា បន្ទាប់ពីកើនឡើង ១,៤ ភាគរយ នៅថ្ងៃពុធ។

​កាលពីថ្ងៃពុធ ​រដ្ឋបាលព័ត៌មានថាមពលអាមេរិក បាន​ឱ្យ​ដឹង​​ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ៦ លានបារ៉ែលកាលពីសប្តាហ៍មុន មកត្រឹម ៤២០,៧ លាន​បារ៉ែល ធៀបនឹង​ការរំពឹងទុករបស់អ្នកវិភាគត្រឹម ១,៨ លាន បារ៉ែល។

អ្នកវិភាគនិយាយថា នេះ​ជាសញ្ញាបង្ហាញថា តម្រូវការនៅសហរដ្ឋអាមេរិក ដែល​ជាប្រទេសប្រើប្រាស់ប្រេងច្រើន​ជាងគេមួយ​លើពិភពលោក​​ មាន​ភាពរឹងមាំ ដែល​ធ្វើឱ្យ​តម្លៃកើនឡើង។ ​

យ៉ាងណាមិញ​ វិនិយោគិននៅតែបន្តឃ្លាំមើលពីកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ដែល​ជះឥទ្ធិពល​ដោយ​ផ្ទាល់ដល់តម្លៃប្រេងអន្តរជាតិ​ ដោយសារតែរុស្ស៊ីជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំរបស់ពិភព​លោក​។ ប្រសិន​បើស្ថានភាព​មិនប្រសើរឡើង ហើយសហរដ្ឋអាមេរិក​បង្កើនទណ្ឌកម្មលើប្រេងរុស្ស៊ី នោះតម្លៃនឹង​បន្តហក់ឡើង ប៉ុន្តែបើស្ថានភាព​ប្រសើរឡើង នោះលោកខាងលិចអាចដក​ទណ្ឌកម្មលើប្រេងរុស្ស៊ីជាបណ្ដើរៗ ដែលអាចឱ្យតម្លៃប្រេងធ្លាក់ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម