ព័ត៌មានជាតិ
កិច្ចប្រជុំលើកទី២ ភាពដៃគូសហភាពអឺរ៉ុប-អាល្លឺម៉ង់ បន្តពិនិត្យលម្អិតលើវឌ្ឍនភាពក្រោមគម្រោងសំខាន់ៗ ៥
នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការតម្រង់ទិសកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម បានសម្រេចបន្តពិនិត្យលម្អិតទៅលើវឌ្ឍនភាពក្រោមគម្រោងសំខាន់ៗចំនួន ៥។

កិច្ចប្រជុំលើកទី២ នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រោមការដឹកនាំលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ជាក់ស្តែង កិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី២ បានពិនិត្យលម្អិតលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនីមួយៗ ក្រោមគម្រោងសំខាន់ៗ ចំនួន ៥ រួមមាន៖ ១) ការគាំទ្រលើការៀបចំនិងអនុវត្តគោលនយោបាយ ច្បាប់ឬបញ្ញាត្តិជាផ្នែកមួយនៃការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច
២) ការជំរុញការនាំចេញផលិតផលគោលដៅរួមមានស្វាយចន្ទី និងម្រេច, ៣) ការគាំទ្រលើការចរចារកិច្ចព្រមព្រៀងក្រមខណ្ឌសេដ្ឋកិច្ចអឌីជីថលអាស៊ាន និងការពង្រឹងការអនុវត្តច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ , ៤) កិច្ចសម្រួលពាណិជ្ជកម្ម និង ៥) ការលើកម្ពស់ភាពប្រកួតប្រជែងលើវិស័យពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យម។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សា ពិនិត្យ និងផ្តល់អនុសាសន៍ណែនំាសំខាន់ៗសម្រាប់ជាជំហានបន្ទាប់ក្នុងការបន្តអនុវត្តគម្រោងតាមសមាសភាគនីមួយ ប្រកបដោយភាពជោគជ័យ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


