Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី​២២ នាទីក្រុងណាននឹង នៅខែកញ្ញា ខាងមុខនេះ

បានផុស

នៅ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជាអំពាវនាវដល់ម្ចាស់អាជីវកម្ម សហគ្រាសនិង​ផលិតករក្នុងស្រុក​ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-អាស៊ាន លើក​ទី​២២ នៅ​ក្រុង​ណាននឹង​តំបន់​ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិត ចិន ចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ខាង​មុខ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ បាន​ឱ្យ​ដឹង​ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ក្រសួងពាណិជ្ជកម្មនឹងរៀបចំ វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញបរិយាកាសធុរកិច្ច វិនិយោគ និង ទេសចរណ៍នៅកម្ពុជា។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាដៃគូសហការរៀបចំ សូម​អញ្ជើញ​លោក-លោកស្រី ជាពាណិជ្ជករ និង សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចូលរួម និងមានបំណងចង់ចុះអនុស្សរណៈនៃការយោគយល់គ្នា ឬកិច្ចព្រមព្រៀងជាមួយដៃគូអាជីវកម្មរបស់ខ្លួនក្នុងវេទិកាខាងលើ អាច​ធ្វើការ​ទំនាក់ទំនង​ដើម្បី​ចូលរួមចាប់ពីថ្ងៃផ្សាយ ដំណឹងនេះរហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូម​ទំនាក់ទំនងនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ +៨៥៥ ៩៩ ៩៥៤ ៥៦៥ / +៨៥៥ ៧៨ ៦៥៦ ៥០៨ ឬអ៊ីម៉ែល [email protected]/[email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម