ព័ត៌មានអន្ដរជាតិ
ការនាំចេញស្បែកជើងរបស់ឥណ្ឌូណេស៊ី កើនដល់ ៣,៧ ប៊ីលានដុល្លារ
ឥណ្ឌូណេស៊ីកា្លយជាប្រទេសនាំចេញស្បែកជើងធំជាងគេទី ៦ នៅលើពិភពលោក ដោយតម្លៃនៃការនាំចេញបានកើនដល់ ៣,៧៧ ប៊ីលានដុល្លារអាមេរិក។

រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ី លោក Agus Gumiwang Kartassmita ឱ្យដឹងយ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ដោយចង្អុលបង្ហាញថា ការនាំចេញស្បែកម៉ាក Converse មានភាពជោគជ័យជាងគេ។ លោកនិយាយយ៉ាងដូច្នេះថា៖ «នេះបង្ហាញថា ឥណ្ឌូណេស៊ីអាចផលិតស្បែកជើងបានតាមស្តង់ដារអន្តរជាតិ»។
ទន្ទឹមនឹងកំណើននៃការនាំចេញនេះ លោក Kartasasmita ក៏បានសង្កត់ធ្ងន់ផងដែរ លើផលវិជ្ជមាននៃវិស័យស្បែកជើង ដែលផ្ដល់ការងារក្នុងស្រុក។ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២៥ កម្លាំងពលកម្មក្នុងឧស្សាហកម្មនេះ បានកើនឡើងប្រហែល ៣៥ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលនៅតែបន្តពង្រឹងឧស្សាហកម្មផលិតកម្មជាតិ ដោយផ្តល់ជូននូវកម្មវិធីលើកទឹកចិត្តផ្សេងៗ រួមទាំងការឧបត្ថម្ភធនការប្រាក់ ៥ ភាគរយលើប្រាក់កម្ចីសម្រាប់អាជីវកម្មក្នុងវិស័យឧស្សាហកម្មមួយនេះ។

កាលពីថ្ងៃព្រហស្បតិ៍ ស្បែកជើងម៉ាក Converse ចំនួន ២០ ០០០ គូ ដែលផលិតនៅរោងចក្រ Batang ត្រូវបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក និងអូស្ត្រាលី។ ក្រុមហ៊ុនក៏បាននាំចេញទៅកាន់ប្រទេសចំនួន ៣៧ ផ្សេងៗទៀតផងដែរ រួមមានបែលហ្សិក ម៉ិកស៊ិក និងកាណាដា។
Converse ដែលជាម៉ាកយីហោសកលដ៏ល្បីល្បាញគ្រប់គ្រងដោយ Nike ពឹងផ្អែកលើក្រុមហ៊ុនផលិតនៅឥណ្ឌូណេស៊ីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួន។
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


