Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​កើនឡើងក្នុងអត្រាប្រចាំសប្ដាហ៍

បានផុស

នៅ

តម្លៃប្រេងកើនឡើងនៅក្នុងអត្រាប្រចាំសប្ដាហ៍ ប៉ុន្តែនៅថេរពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ដោយសារតែភាព​ស្រពិចស្រពិលនៃការចរចាសន្តិភាព​ជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ៦ សេន ឬ ០,០៩ ភាគរយ ដល់ ៦៧,៧៣ ដុល្លារ/បារ៉ែល។ ចំណែកឯប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១៤ សេន ឬ ០,២២ ភាគរយ ដល់ ៦៣,៦៦ ដុល្លារ/បារ៉ែល។

ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បាន​កើនឡើងប្រហែល ២,៩ ភាគរយ ខណៈ WTI បាន​កើនឡើងប្រមាណ ១,៤ ភាគរយ។

ឥឡូវនេះ វិនិយោគិនកំពុងរងចាំមើលពីវឌ្ឍនភាពនៃការចរចាសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។ ប៉ុន្តែតម្លៃប្រចាំសប្ដាហ៍កើនឡើង ដោយសារតែតម្រូវការប្រេងខ្ពស់នៅសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម