សេដ្ឋកិច្ច
អ្នកនាំពាក្យលើកមូលហេតុចម្បង ៣ ដែលក្រសួងត្រូវរៀបចំចងក្រងជាសហគមន៍កសិកម្មទំនើប
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានលើកឡើងពីមូលហេតុចម្បងចំនួន ៣ ដែលក្រសួងចាំចាប់ដុតដៃដុតជើងត្រូវរៀបចំឱ្យមានជាសហគមន៍កសិកម្មទំនើប ស្របពេលដែលកំពុងមានបញ្ហាថ្លៃស្រូវ។

លោកហ្វីណង់ បានលើកឡើងថា ជុំវិញការចងក្រងឱ្យមានជាសហគមន៍កសិកម្មទំនើប នៅតែមានអ្នកសួរថា ហេតុអ្វីបានជាផ្ដោតយកចិត្តទុកដាក់តែលើការងារសហគមន៍ ស្របពេលដែលកំពុងមានបញ្ហាថ្លៃស្រូវ?
ឆ្លើយតមទៅនិងការចោទសួរនេះដែរ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់មូលហេតុចម្បង ៣ រួមមាន៖
១.សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយ មិនមែនជាការងារដាច់ដោយឡែកទេ ទោះបីមិនអាចដោះស្រាយបានភ្លាមៗ ក៏គង់ជួយដោះស្រាយក្នុងរដូវកាលក្រោយៗទៀតបានដែរ។ សហគមន៍កសិកម្មទំនើប គឺជាជម្រើសប្រសើរបំផុត ដែលអាចការពារប្រជាកសិករពីបញ្ហាវិបត្តិថ្លៃដូចពេលបច្ចុប្បន្ន និងអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពជួយស្ដារសមត្ថភាពផលិតកម្មឡើងវិញ តាមរយៈការផ្តល់កម្ចីការប្រាក់ទាបដើម្បីទ្រទ្រង់ជាដើមទុន និងការជួយកាត់បន្ថយថ្លៃដើម។

២.សហគមន៍កសិកម្មទំនើប គឺជាការងារដែលលោកទទួលបន្ទុកផ្ទាល់ តែមន្ត្រីដទៃទៀតរបស់ក្រសួង រាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ កំពុងតែនៅឱ្យជួយសម្របសម្រួលទីផ្សារ និងស្វែងរកមធ្យោបាយដឹកជញ្ជូនឱ្យទាន់ពេលវេលា ដើម្បីបញ្ចៀសការកកស្ទះការប្រមូលផលរបស់ប្រជាកសិករនៅតាមទីវាល មិនថាក្នុងម៉ោង ឬក្រៅម៉ោងធ្វើការទេ។
៣.រដូវកាលដាំដុះថ្មីនៅសល់តែមួយខែពីរខែទៀតប៉ុណ្ណោះ បើមិនរៀបចំសហគមន៍ពីឥឡូវទេ ការងារនេះនឹងយឺតពេលហើយ ព្រោះសហគមន៍កសិកម្មទំនើបត្រូវត្រៀម កសិករអ្នកធ្វើ ទីផ្សារអ្នកទិញ ធនាគារអ្នកផ្តល់កម្ចីដើមទុន និងការកក់ធាតុចូលសំខាន់ៗដូចជាពូជ-ជី-ថ្នាំទុកជាមុន។

កសិករដែលបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបក្នុងរដូវកាលនេះ មិនបានជួបបញ្ហាធ្លាក់ថ្លៃដូចអ្នកនៅក្រៅសហគមន៍ឡើយ ដោយក្នុងនោះស្រូវសែនក្រអូប ទទួលបានតម្លៃ ១២៥០៛ ក្នុងមួយគីឡូក្រាម ស្រូវស្រង៉ែស្រាល ទទួលបានតម្លៃ ៩៥០៛ ក្នុងមួយគីឡូក្រាម និងប្រភេទស្រូវ អូអឹម៤៩០០ តម្លៃ ១០០០៛ ក្នុងមួយគីឡូក្រាម។
លោក ឃឹម ហ្វីណង់ បានអះអាងថា មូលហេតុនេះហើយបានជាក្រុមការងារខំប្រឹងដុតដៃដុតជើងរៀបចំសហគមន៍កសិកម្មទំនើបឱ្យបានច្រើន និងបានលឿន។

សូមជម្រាបថា បើគិតពីចំនួនសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបទាំងអស់នៅប្រទេសកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ នេះ មានចំនួនសរុបប្រមាណ ១ ៤៣០សហគមន៍ ដែលមានកសិករសរុបចំនួន ១៩៣ ៨៨៩ នាក់ ដែលក្នុងនោះ មានសមាជិកនារីចំនួន ១១៤ ០៣០ នាក់ និងមានដើមទុនសរុបចំនួនប្រមាណ ១០៦ ៨៦៩ ០៤៤ ៨៩៥ រៀល៕
ដោយ៖ ឌិន ថារី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


