សេដ្ឋកិច្ច
អ្នកបាត់ដំបង ច្នៃសាច់ជ្រូកធ្វើសាច់ក្រកឆ្អិន កំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាជនខ្មែរ
សិប្បកម្មផលិតសាច់ក្រកស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបងមួយ យកសាច់ជ្រូកច្នៃធ្វើសាច់ក្រកឆ្អិន កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

ស្ថិតនៅក្នុងវ័យ ៤០ឆ្នាំ អ្នកស្រី សោម ចំណាប់ ជាម្ចាស់សិប្បកម្ម VC សាច់ក្រកឆ្ងាញ់បាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មផលិតសាច់ក្រកនេះ បានបើកដំណើរការតាំងពីចុងឆ្នាំ ២០២២មក។ អ្នកស្រី បន្តថា មុខរបរធ្វើសាច់ក្រកនេះ គឺជារបរមួយដែលបានបន្សល់ទុកតាំងពីជំនាន់ដូនតាអ្នកស្រីមកម្ល៉េះ។

ដោយមានឈាមជ័រជាអ្នកផលិតសាច់ក្រកបន្តមកពីជំនាន់ដូនតា ទើបបណ្ដាលឱ្យអ្នកស្រី សោម ចំណាប់ បានចាប់ផ្ដើមស្វែងរកគំនិតកែច្នៃ និងវេចខ្ជប់ ប្រភេទអាហារក្រៀមនេះឡើងមក។ ជាក់ស្ដែង សិប្បកម្មរបស់អ្នកស្រីបច្ចុប្បន្ន មានអាហារកែច្នៃជាច្រើនប្រភេទដូចជា៖ សាច់ក្រកជ្រូកឆ្អិន សាច់ក្រកត្រីងៀត សាច់ក្រករសជាតិប្រហុកខ្ទិះ និងបុកកន្ទុយហេស ដែលភាគច្រើនជាអាហារទាំងនេះ អាចទុកដាក់បានក្នុងរយៈពេល ៦ខែ។
ស្របពេលប្រជាជនខ្មែរពហិការផលិតផលថៃ សិប្បកម្មរបស់ អ្នកស្រី សោម ចំណាប់ បានកើនឡើងនូវតម្រូវការខ្ពស់ ខុសពីពេលសព្វមួយដង។ ម្ចាស់សិប្បកម្មរូបនេះ បញ្ជាក់ថា «រយៈពេល១ខែ ចុងក្រោយនេះ សិប្បកម្មបានជួយទិញសាច់ជ្រូកពីកសិករ និងកសិដ្ឋានក្នុងស្រុកចំនួន ប្រមាណ២ពាន់គីឡូក្រាម ក្នុងមួយខែ ដើម្បីផលិតចេញជាសាច់ក្រក ដាក់លក់នៅទីផ្សារ»។


មិនត្រឹមតែប្រជាជនខ្មែរក្នុងស្រុក ដែលនាំគ្នាគាំទ្រផលិតផលសាច់ក្រករបស់អ្នកស្រី សោម ចំណាប់។ ផ្ទុយទៅវិញ ក៏មានពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដូចជាប្រទេសកូរ៉េ ក៏បានជួយគាំទ្រផលិតផលក្នុងស្រុក ដោយបានបញ្ជាទិញប្រភេទអាហារក្រៀមទាំងអស់នេះ ទៅដាក់លក់នៅលើទីផ្សារប្រទេសកូរ៉េ ផងដែរ។
ជាចុក្ខវិស័យទៅថ្ងៃអនាគត ម្ចាស់សិប្បកម្មរូបនេះ ក៏មានគោលដៅក្នុងការពង្រីកសិប្បកម្មរបស់ខ្លួន ឱ្យក្លាយទៅជាសហគ្រាសខ្នាតមធ្យមក្នុងស្រុកមួយ ដើម្បីងាយស្រួលឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រចាំថថ្ងៃផងដែរ។
សិប្បកម្មផលិតសាច់ក្រករបស់ អ្នកស្រី សោម ចំណាប់ ជាសិប្បកម្មលក្ខណៈគ្រួសារមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕




អត្ថបទ ៖ សួស សិត
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៥ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


