សេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជាចុះ MOU ជាមួយក្រុមហ៊ុន ៩ សំដៅពង្រឹងការអភិវឌ្ឍប្រព័ន្ធជួញដូរភាគហ៊ុនតាមម៉ាជីន
និយ័តករមូលបត្រកម្ពុជា បានចុះហត្ថលេខាជាមួយក្រុមហ៊ុនមូលបត្រចំនួន ៩ លើកិច្ចព្រមព្រៀង ស្តីពី “ការអភិវឌ្ឍប្រព័ន្ធជួញដូរភាគហ៊ុនតាមម៉ាជីន”។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី “ការអភិវឌ្ឍប្រព័ន្ធជួញដូរភាគហ៊ុនតាមម៉ាជីន” រវាង ន.ម.ក. ផ្សារមូលបត្រកម្ពុជា (ផមក) និងក្រុមហ៊ុនមូលបត្រចំនួន ៩ រួមមាន ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក, ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក., ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក., ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក, ក្រុមហ៊ុនមូលបត្រ យាន់តា (ខេមបូឌា) ម.ក, ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ម.ក., ក្រុមហ៊ុនមូលបត្រ ហ្គោលដេន ហ្វ័រឈូន ម.ក និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក។
កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើននូវកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដូចជា ន.ម.ក. ផមក និងក្រុមហ៊ុនមូលបត្រទំាងអស់ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការជួញដូរភាគហ៊ុនតាមម៉ាជីន (Share Margin Trading System) ក្នុងគោលដៅដើម្បីបង្កើនសន្ទនីយភាពទីផ្សារ ជំរុញសកម្មភាពជួញដូរ និងធ្វើទំនើបកម្មទីផ្សារមូលធនកម្ពុជា ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៃកម្ពុជា។
ជាក់ស្តែង ប្រព័ន្ធប្រតិបត្តិការជួញដូរ ភាគហ៊ុនតាមម៉ាជីន ជាប្រព័ន្ធដែលត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រង និងគាំទ្រយន្តការនៃការជួញដូរតាមម៉ាជីនដែលអនុញ្ញាតឱ្យវិនិយោគិនអាចដាក់បញ្ជាទិញភាគហ៊ុនដោយពុំទាមទារឱ្យមានសាច់ប្រាក់ ១០០% ដោយអាចប្រើប្រាស់ ម៉ាជីនដែលផ្តល់ដោយក្រុមហ៊ុនមូលបត្រ ប៉ុន្តែតម្រូវឱ្យវិនិយោគិនដាក់ការតម្កល់សាច់ប្រាក់ ឬដាក់ទ្រព្យធានាដែលអាចជាសាច់ប្រាក់ ឬមូលបត្រដែលកំពុងកាន់កាប់ ដែលតាមរយៈការដាក់ឱ្យដំណើរការជួញដូរតាមម៉ាជីននេះនឹងទាក់ទាញ ការចាប់អារម្មណ៍ឱ្យកាន់តែខ្លាំងឡើងពីវិនិយោគិនក្នុងស្រុក និងអន្តរជាតិ តាមរយៈការផ្តល់ជាជម្រើសបន្ថែមសម្រាប់វិនិ យោគិនស្វែងរកឱកាសវិនិយោគក្នុងវិស័យមូលបត្រ។

ក្នុងឱកាសនោះដែរ លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធទីផ្សារកម្ពុជាដែលកំពុងដំណើរការក្នុងពេលបច្ចុប្បន្ននេះ គឺជាទីផ្សារដែលការជួញដូរដោយប្រើប្រាស់ ប្រាក់តម្កល់ ១០០% និងទីផ្សារជួញដូរដោយប្រើប្រាស់វិធីសាស្ត្រទូទាត់សាច់ប្រាក់ជាថ្នូរនឹងការទូទាត់មូលបត្រ និងការទូទាត់ ត្រូវធ្វើឡើងនៅក្នុង T+2។
លោក បានបន្តថា «តាមរយៈកិច្ចសហការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាជំហានថ្មីមួយសម្រាប់ ទីផ្សារមូលបត្រ និងបើកបង្ហាញពីការរួមគ្នារវាង ន.ម.ក. ផមក និងក្រុមហ៊ុនមូលបត្រទាំងអស់ ចូលរួមលើការអភិវឌ្ឍប្រព័ន្ធ ប្រតិបត្តិការជួញដូរភាគហ៊ុនតាមម៉ាជីន ធ្វើឱ្យមានការផ្លាស់ប្តូរពីរូបភាពនៃការជួញដូរពីការជួញដូរដោយវិនិយោគិនអង្គុយរង់ចាំ (ចាំមានសាច់ប្រាក់គ្រប់គ្រាន់) ទៅជារូបភាពឱ្យតែឃើញពីសក្តានុពលគឺជួញដូរ (ដោយប្រើប្រាស់យន្តការម៉ាជីន)។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ផមក បានលើកឡើងដែរថា ពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យមូលបត្រប៉ុណ្ណោះទេ តែវាជាក្តីស្រមៃ រួមគ្នានៃការអភិវឌ្ឍទីផ្សារ និងជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការប្តេជ្ញាចិត្ត បោះជំហានទៅមុខមួយកម្រិតទៀតរបស់ទីផ្សារមូលបត្រកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍទីផ្សារដែលសមស្របទៅតាមការអនុវត្តជាសកល។

បន្ថែមពីនេះ លោកបានបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ យើងកំពុងបង្ហាញថា ការអភិវឌ្ឍទីផ្សារភាគហ៊ុនមិនមែនជាការងាររបស់ភាគីណាតែមួយទេ ប៉ុន្តែជាការបង្រួបបង្រួមកម្លាំងរួមគ្នា ក្នុងន័យមានឆន្ទៈរួមជាមួយគ្នាក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យឈាន ទៅរកភាពជឿនលឿនមួយកម្រិតទៀត៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


