Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុនរដ្ឋ​ចិន​ ចុះ​កិច្ចព្រមព្រៀង​ ទិញ​ស្វាយ​ចន្ទី​កម្ពុជា​ចំនួន​ ២,៥ ​ម៉ឺន​តោន មានតម្លៃ ៣៥ លាន​ដុល្លារ​

បានផុស

នៅ

ក្រុមហ៊ុន​ Sinomach Hainan ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ចិន​ដ៏​ធំ​មួយ នៅ​ថ្ងៃទី ១២ ​ខែ​កញ្ញា ឆ្នាំ ២០២៥ បាន​ចុះ​ហត្ថ​លេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា (MoU) ​ជាមួយ​កម្ពុជា ដើម្បី​នាំចេញ​ស្វាយចន្ទី​ស្ងួត ២០ ០០០តោន និង​ស្វាយចន្ទីកែច្នៃ ៥០០០តោន ក្នុង​មួយ​ឆ្នាំ ក្នុង​តម្លៃ​ប្រមាណ ៣៥ លាន​ដុល្លារ​ ទៅ​កាន់​ប្រទេស​ចិន សម្រាប់​រយៈពេល​៣ឆ្នាំខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ចុះ MOU បាន​ធ្វើឡើង​នៅ​ទី​ស្តី​ការ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ពេល លោក សំ​ហេង បូរ៉ា រដ្ឋ​លេខា​ធិការ​ក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក ZOU Zhun ប្រធាននាយកដ្ឋានកសិកម្ម១ តំណាងនៃក្រុមហ៊ុន SINOMACH Hainan និងតំណាងមកពីក្រុមហ៊ុនចំនួន៥នៃខេត្តហាងចូវ និង​ខេត្តគ័ងស៊ី សហគ្រាសផលិតគ្រាប់ស្វាយចន្ទីកម្ពុ ណាត់ អាហ្គ្រោប្រដាក់ និងសមាគម​សហព័ន្ធ​ស្វាយចន្ទីកម្ពុជា។

​អនុស្សរណៈនៃការយោគយល់គ្នានេះ​ បានឆ្លុះបញ្ចាំងពីកិច្ចខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិ​បាល​កម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងគោលដៅ​រក្សា​ទីផ្សារចាស់ ពង្រីកទីផ្សារថ្មីការ និងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមលើវិស័យស្វាយចន្ទីកម្ពុជា។

​លោក សំ​ហេង បូរ៉ា រដ្ឋ​លេខា​ធិការ​ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រុមហ៊ុន SINOMACH Hainan ពិនិត្យលទ្ធភាពវិនិយោគបន្ថែមដើម្បីពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃ ស្វាយចន្ទីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម