សេដ្ឋកិច្ច
ឥណ្ឌា ជាទីផ្សារធំដ៏មានសក្តានុពលសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជា
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ឥណ្ឌា គឺជាទីផ្សារធំដ៏មានសក្ដានុពលសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជា ជាពិសេសការនាំចេញដោយមានភ្ជាប់ការកែច្នៃក្នុងកម្រិតណាមួយ ព្រោះភាគច្រើនក្នុងពេលកន្លងមក ឥណ្ឌានាំចូលគ្រាប់ស្វាយចន្ទីពីបណ្ដាប្រទេសអាហ្វ្រិក។

ពាក់ព័ន្ធទីផ្សារស្វាយចន្ទីទៅកាន់ទីផ្សារខាងក្រៅ លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា ភាគីឥណ្ឌា ចង់ពិនិត្យលទ្ធភាពក្នុងការនាំចេញអង្ករ សត្វក្របី ពីឥណ្ឌាមកកាន់កម្ពុជា។ ដោយឡែកពីកម្ពុជា ក៏បាននិងកំពុងសិក្សាពិនិត្យលទ្ធភាពក្នុងការនាំចេញស្វាយចន្ទី អង្ករ ក៏ដូចជាការនាំចេញគ្រឿងទេសផ្សេងៗ ដូចជា ម្សៅរមៀត ជាដើមទៅកាន់ទីផ្សារឥណ្ឌាវិញដូចគ្នា។
លោក បានបញ្ជាក់ថា នេះសុទ្ធសឹងតែជាឱកាសសម្រាប់កម្ពុជានៅក្នុងការនាំចេញ ប៉ុន្តែក្នុងចំណោមឱកាសពិនិត្យមើលទាំងអស់នេះ ឱកាសធំជាងគេ គឺពាក់ព័ន្ធទៅនិងការនាំចេញស្វាយចន្ទី ដោយសារ ឥណ្ឌាជាប្រទេសមួយដែលផលិតស្វាយចន្ទីច្រើនជាងគេមួយនៅលើពិភពលោក ហើយឥណ្ឌាក៏ជាប្រទេសមួយដែលនាំចូលស្វាយចន្ទីធំជាងគេមួយនៅលើពិភពលោកដូចគ្នាដែរ។

ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ឥណ្ឌា បាននាំចូលស្វាយចន្ទីជាច្រើនពីប្រទេសអាហ្វ្រិក ដូច្នេះនេះគឺជាលទ្ធភាពធំណាស់សម្រាប់កម្ពុជា ដែលកម្ពុជាយើងមានស្វាយចន្ទីប្រហែលជា ១ លានតោនឯណោះក្នុងមួយឆ្នាំ។ ម្យ៉ាងវិញទៀត កន្លងមកទីផ្សារកម្ពុជាមានច្រើន ប៉ុន្តែនៅមិនទាន់មានច្រើនពីប្រទេសឥណ្ឌានោះទេ ដោយសារតែប្រទេសឥណ្ឌានាំចូលច្រើន ដូច្នេះយើងសង្ឃឹមថា ប្រសិនបើការងារនេះអាចធ្វើទៅបាន វានឹងផ្តល់ផលប្រយោជន៍ជាច្រើនទៅដល់ប្រជាកសិករ ជាពិសេសពលរដ្ឋដែលមានចម្ការដាំស្វាយចន្ទី។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ដែរថា អ្វីដែលកម្ពុជាធ្វើមិនទាន់បានល្អនៅឡើយ គឺកម្ពុជាមិនទាន់បានកែច្នៃ មុននិងធ្វើការនាំចេញដែលធ្វើឱ្យសេដ្ឋកិច្ចជាតិមិនទទួលបាននូវតម្លៃបន្ថែមច្រើននោះទេ។

«ទោះបីជាយ៉ាងណា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញការកែច្នៃស្វាយចន្ទីនេះ តាមរយៈការគ្រោងដាក់ឱ្យមានសួនកសិឧស្សាហកម្មកែច្នៃស្វាយចន្ទី ក្នុងគោលដៅធ្វើយ៉ាងណាជំរុញនូវការកែច្នៃ មុននិងធ្វើការនាំចេញ ព្រោះយើងមាននូវស្វាយចន្ទីរួចហើយ ទីផ្សារក៏យើងមានរួចហើយដែរ ទី២ យើងនិងជំរុញការចងក្រងទៅជាសហគមន៍កសិកម្មទំនើប ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាអាចធ្វើទៅបាន និងអ្នកដែលធ្វើការកែច្នៃអាចសហការគ្នា ហើយអាចធ្វើការកែច្នៃប្រកបដោយទំនុកចិត្តខ្ពស់»។ លោក ឃឹម ហ្វីណង់ បន្ថែមបែបនេះ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៦០ ម៉ឺនតោន កើនឡើង ៥៦,៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។

នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១ ពាន់ ១៥០ លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕
ដោយ៖ ឌិន ថារី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


