សេដ្ឋកិច្ច
កម្ពុជារកប្រាក់ចំណូលបានជិត ១,៧ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីជិត ១ លានតោន
កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជិត ១ លានតោន (៩៧៩៧២៨) ទៅកាន់ប្រទេសវៀតណាម នៅក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២៦ ដោយបង្កើតប្រាក់ចំណូលជិត ១,៧ ពាន់លានដុល្លារ (១៦៩១) កើនឡើង ២៥,៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបង្ហាញពីភាពរឹងមាំ ខណៈលទ្ធផលនេះផ្ទុយស្រឡះពីការព្រួយបារម្ភកាលពីដើមឆ្នាំ អំពីផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។
ប្រធានសមាគមរូបនេះបន្ថែមថា កំណើននេះកើតមានឡើងនៅចំពេលមានលក្ខខណ្ឌអាកាសធាតុប្រឈម រួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលដំបូងឡើយបានបង្ករឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកជំនាញឧស្សាហកម្ម អំពីការធ្លាក់ចុះនៃទិន្នផល និងគុណភាព។

នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


