សេដ្ឋកិច្ច
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី ពង្រីកឱកាសទីផ្សារនាំចេញ
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៦ ខែមិថុនា ២០២៦ បានដឹកនាំគណៈប្រតិភូចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ឯ.ក ក្នុងគោលបំណងស្វែងយល់អំពីសក្តានុពល និងខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី ព្រមទាំងលើកកម្ពស់ការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ពង្រឹងភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

គណៈប្រតិភូបានពិនិត្យដំណើរការផលិតកម្ម និងសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ដែលជា សហគ្រាសធ្វើពាណិជ្ជកម្ម និងកែច្នៃគ្រាប់ស្វាយចន្ទី មានរោងចក្របំពាក់ដោយបច្ចេកវិទ្យាទំនើប និងសមត្ថភាពផលិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងស្តង់ដារ និងតម្រូវការរបស់ទីផ្សារជាតិ និងអន្តរជាតិ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបង្ហាញពីភាពរឹងមាំ ដែលកំណើននេះកើតមានឡើងនៅចំពេលមានលក្ខខណ្ឌអាកាសធាតុប្រឈម រួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សា។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទី នៅក្នុងរយៈពេល ៥ ខែដំបូង ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជិត ១ លានតោន (៩៧៩៧២៨) ទៅកាន់ប្រទេសវៀតណាម ដោយបង្កើតប្រាក់ចំណូលជិត ១,៧ ពាន់លានដុល្លារ (១៦៩១) កើនឡើង ២៥,៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


