សេដ្ឋកិច្ច
ក្រុមហ៊ុននាំចេញអង្ករ ១៣ នឹងចូលរួមពិព័រណ៍អាហារអន្តរជាតិ នៅអាឡឺម៉ង់
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករ ចំនួន ១៣ ក្រុមហ៊ុន ចូលរួមពិព័រណ៍អាហារអន្តរជាតិ ANUGA 2025 – International Foods Industry Trade Fair នៅប្រទេសអាឡឺម៉ង់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

ក្រោមកិច្ចយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញការនាំចេញអង្ករកម្ពុជា តាមរយៈថវិកាបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករ ចំនួន ១៣ ក្រុមហ៊ុន ដើម្បីចូលរួមតាំង បង្ហាញនូវផលិតអង្ករ ដែលមានគុណភាពបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុត របស់ពិភពលោក ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិដ៏ធំជាងគេលើពិភពលោក ដែលមានឈ្មោះថា ANUGA 2025 – International Foods Industry Trade Fair នៅទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។
ការចូលរួមពិព័រណ៍អាហារ អន្តរជាតិ ANUGA 2025 នេះ គឺជាការចូលរួមលើកទី២ ហើយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី១ នៅក្នុងឆ្នាំ២០២៣។ សម្រាប់ការចូលរួមលើកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវពន្លាជាតិរួមមួយយ៉ាងស្រស់ស្អាតក្នុងទំហំចំនួន ៩៦ ម៉ែត្រការ៉េ។

គោលបំណង នៃការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិរព័ណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារ ដែលស្របទៅតាមគោលនបោយបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើស្ដង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។
គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ANUGA 2025 ត្រូវបានបង្កើតដំបូងឡើងតាំងពីឆ្នាំ ១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លាយខ្លួនជាវេទិកាប្រមូលផ្ដុំដ៏សំខាន់ មួយសម្រាប់ពិភពលោករបស់អ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្តលើការរៀបចំគោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។

ក្រុមហ៊ុននាំចេញទាំង ១៣ ដែលនឹងចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ ANUGA 2025 ស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖ ១. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា), ២. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត, ៣. ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អុីមផត អិចផត, ៤. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា), ៥. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត, ៦. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី, ៧. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក
៨. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍, ៩. ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក, ១០. ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល, ១១. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី, ១២. ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូ អិលធីឌី និង ១៣. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន។

សម្រាប់ព័ត៌មានបន្ថែម: www.anuga.com ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជាដែលនឹងត្រូវដាក់តាំងបង្ហាញអង្ករកម្ពុជា (រូបតំណាង 3D) ដែលស្ថិតនៅស្ដង់ លេខ (STAND No-B-011/B-019) អាគារ 2.1 ស្ថិតនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse, ទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់៕
ដោយ៖ ឌិន ថារី



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


