Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ស្នើឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ​Japan Airlines តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​

បានផុស

នៅ

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើឱ្យ​ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) សិក្សា​លទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ដោយផ្ទាល់ពីប្រទេសជប៉ុនមកកម្ពុជា ដោយផ្អែកលើសក្ដានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ចំនួនអ្នកដំណើរអន្តរជាតិកើនឡើងជាបន្តបន្ទាប់ និងបន្ទាប់ពីវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F បានដាក់ឱ្យដំណើរការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​រដ្ឋមន្ត្រីបានលើកឡើង​នៅក្នុង​ជំនួបពិភាក្សាការងារ​ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍​ជប៉ុន Japan Airlines ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ​កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥។

​លោក​រដ្ឋមន្ត្រី​បានវាយតម្លៃខ្ពស់​ចំពោះការចូលរួមដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា​របស់​ក្រុម​ហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះដែលបានហោះហើរចំនួន ២២០គោលដៅនៅប្រទេស ចំនួន​៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការ​ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការ​ដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្ត​សៀម​រាប​ក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់ Codeshares ជាមួយក្រុមហ៊ុនអាកាសចរណ៍​​ដៃគូ​របស់​ខ្លួន។

កាលពីពេលថ្មីៗនេះ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សន្យាជំរុញក្នុងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា​ បន្ទាប់ពីការដាក់ឱ្យដំណើរ​ការព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីផ្តល់ភាពងាយស្រួលដល់ទាំងធុរជន និងទេចរជប៉ុនមកកាន់កម្ពុជា។

​យោងតាមអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥​ កម្ពុជា​ទទួល​បាន​អ្នក​ដំ​ណើរចេញ-ចូល​តាមផ្លូវអាកាសជាង ៣,៦ លាននាក់ កើនឡើង ២០% ធៀប​នឹងរយៈ​ពេល​ដូចគ្នាកាលពីឆ្នាំ ២០២៤។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករណ៍ថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវអាកាស​នឹង​កើន​ដល់​​ចំនួន ៧,៥​លាននាក់ នៅក្នុងឆ្នាំ ២០២៥នេះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម