ព័ត៌មានអន្ដរជាតិ
បាងកកប៉ុស្តិ៍៖ ភ្ញៀវទេសចរអន្តរជាតិ «ដើរគេច» ប្រទេសថៃ
កាសែតបាងកកប៉ុស្តិ៍ហៅការធ្លាក់ចុះនៃភ្ញៀវទេសចរបរទេស ថាជាការ «ដើរគេចប្រទេសថៃ» របស់ពួកគេ ចំពេលដែលទំនុកចិត្តវិស័យទេសចរណ៍ថៃធ្លាក់ចុះ ដោយសារតែបញ្ហាជាច្រើនរួមរឹត ជាពិសេសកង្វល់សុវត្ថិភាព។

ក្នុងអត្ថបទចុះផ្សាយនៅថ្ងៃចន្ទនេះ កាសែតដដែលបានស្រង់ទិន្នន័យស្ទង់មតិពីក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) ដែលបង្ហាញថា សន្ទស្សន៍ទំនុកចិត្តទេសចរណ៍សម្រាប់ត្រីមាសទី ៣ នៃឆ្នាំ ២០២៥ ស្ថិតក្នុងស្ថានភាព «អាក្រក់» ដោយធ្លាក់ចុះដល់ ៦៦/១០០ ពិន្ទុ ធៀបនឹង ៧០ ពិន្ទុ នៅត្រីមាសទី ២ និង ៦៨ ពិន្ទុ នៅត្រីមាសដូចគ្នា កាលពីឆ្នាំមុន។
ការស្ទង់មតិរបស់ TCT ធ្វើឡើងនៅចន្លោះថ្ងៃទី ១៥ ខែសីហា ដល់ថ្ងៃទី ១៦ ខែកញ្ញា ទៅលើប្រតិបត្តិករទេសចរណ៍ចំនួន ៧៤០ នាក់ ភ្ញៀវទេសចរថៃ ៤៥០ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៣១០ នាក់។ របាយការណ៍ស្ទង់មតិដដែល បានលើកឡើងពីបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យឧស្សាហកម្មគ្មានផ្សែងថៃធ្លាក់ចុះនៅត្រីមាសនេះ រួមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ច ជម្លោះព្រំដែនជាមួយកម្ពុជា កង្វល់សុវត្ថិភាព និងការឡើងថ្លៃប្រាក់បាតជាដើម។
គួរគូសបញ្ជាក់ថា វិបត្តិទេសចរណ៍ថៃបានបង្កក្ដីបង្វល់ពីគ្រប់ភាគីពាក់ព័ន្ធរួចស្រាប់ហើយ រាប់តាំងពីដើមឆ្នាំមក ដោយអ្នកជំនាញលើកឡើងពីបញ្ហាសំខាន់ៗរួមមាន កង្វល់សុវត្ថិភាពដែលធ្វើឱ្យភ្ញៀវទេសចរ ជាពិសេសចិន ធ្លាក់ចុះ, កំណើនប្រាក់បាតថៃ ដែលធ្វើឱ្យទំនិញថៃឡើងថ្លៃសម្រាប់បរទេស, ជម្លោះព្រំដែនជាមួយកម្ពុជា ដែលធ្វើឱ្យភ្ញៀវបញ្ចៀសការទៅលេងក្បែរព្រំដែនជម្លោះ និងពហិការពីភ្ញៀវកម្ពុជា, ព្យុះនយោបាយក្នុងស្រុកថៃ និងកំណើននៃការប្រកួតប្រជែងពីប្រទេសជិតខាងដូចជាវៀតណាម ចំពេលដែលថៃបរាជ័យក្នុងធ្វើកំណែទម្រង់ ដូចជាការធ្លាក់ចុះនៃគុណភាពសេវាកម្មទេសចរណ៍ និងជម្រើសទិសដៅដដែលៗជាដើម។
បើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍ និងកីឡា ថៃបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៣,៤៥ លាននាក់ ចាប់ពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ២១ ខែកញ្ញា ដោយធ្លាក់ចុះ ៧,៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយបែបនេះហើយ ថៃបានទម្លាក់ការព្យាករការមកដល់របស់ភ្ញៀវទេសចរមកត្រឹម ៣៣,១ លាននាក់ នៅឆ្នាំនេះ ធៀបនឹងការព្យាករ ៣៣,៣ លាននាក់នៅខែកក្កដា ដែលតួលេខដដែល បង្ហាញពីការធ្លាក់ចុះ ៦,៧ ភាគរយ ធៀបនឹងឆ្នាំមុន និង ១៧ ភាគរយ ធៀបនឹងចំនួនឆ្នាំ ២០១៩ ពោលគឺមុនសម័យកូវីដ១៩៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


