សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងដោះស្រាយបញ្ហាប្រព័ន្ធ ស្កេន QR ទូទាត់តម្លៃចំណតដំណើរការ ខុសប្រក្រតី
អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងដោះស្រាយបញ្ហាប្រព័ន្ធ ស្កេន QR ទូទាត់តម្លៃ សំបុត្រផ្ញើយានជំនិះ បន្ទាប់ពីអ្នកដំណើរត្អូញត្អែររឿងតម្លៃចំណតថ្លៃហួសពីតារាងតម្លៃដែលបានកំណត់។ បញ្ហានេះ មន្ត្រីអាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្ហើបថា ក្រុមការងារ កំពុងដោះស្រាយ ប្រព័ន្ធស្កេន QR Code ដែលដំណើរការខុសប្រក្រតី។

អ្នកដំណើរម្នាក់បានរៀបរាប់ថា រូបលោកបានបើករថយន្តចូលទៅទទួលសាច់ញាតិដែលធ្វើដំណើរមកពីក្រៅប្រទេស តាមច្រកមួយដែលនៅអែបស្ពាន ហើយសុន្តិសុខក៏ដកក្រដាសអោយនៅម៉ោង ៦៖២៩ រួចបើកចូលទៅខាងមុខច្រកភ្ញៀវចេញ ដោយឡានបើកគើមៗរួចបង្អង់ឱ្យពូមីងឡើងហើយ បើកឡានរកច្រកចេញភ្លាម ដោយមិនបានចតនោះទេ រំកិលតិចៗព្រោះស្ទះខ្លាំង រហូតជិត ២ ម៉ោង ទើបដល់ច្រកស្គែនក្រដាសបង់លុយ។
អ្នកដំណើររូបនេះ បញ្ជាក់ថា អំឡុងពេលស្ទះលោកក៏មានការឆ្ងល់ថា ហេតុអ្វីចម្ងាយប៉ុណ្ណឹងសោះស្ទះម្លេះ លុះរំកិលដល់ក្បែរច្រកទើបដឹងថា ដោយសារអ្នកដំណើរខាងមុខ មិនព្រមបង់លុយព្រោះថ្លៃពេក ដោយអ្នកដំណើរខ្លះលើកឡើងថា អស់ ៧ ម៉ឺនរៀល ខ្លះថាអស់ ១០ ម៉ឺរៀល ពួកគាត់គ្មានលុយបង់។ ហើយមានតាក់ស៊ីខ្លះស្រែកថា អស់ ៩ ម៉ឺន រឿល ដែលពួកគាត់អត់លទ្ធភាពបង់។
លុះម៉ោងជិត ៨ ដល់វេនរថយន្តរបស់លោកចូលដល់ច្រកចេញកន្លែងបង់ចំណត បុគ្គលិកឱ្យស្គែន អស់ទឹកប្រាក់ ១០ ម៉ឺន ៥ ពាន់រៀល តែគេឱ្យយើងទៅសម្រួលនៅកន្លែងគិតលុយមួយទៀត តែលោកមិនបានឱ្យលុយទេ ដោយសួរទៅកន្លែងគិតលុយថា គិតយ៉ាងណាឃើញដល់ទៅ ១០៥០០០រៀល គ្រាន់ជិះចូល និងចេញវិញតែប៉ុនណោះ នេះដោយសារស្ទះ។

សម្រាប់ចំណតធម្មតា (Regular Parking)
-សម្រាប់រថយន្តគ្រួសារ (Car, SUV, MPV) តម្លៃចំណតចតក្រោម ៣០ នាទី តម្លៃ ៤ ០០០ រៀល និងគិតតម្លៃបន្ថែមបើចតលើសរយៈពេលកំណត់។
-សម្រាប់រថយន្តក្រុង ឬរថយន្តដឹកជញ្ជូន (Bus និង Truck) តម្លៃចំណតចតក្រោម ៣០ នាទី តម្លៃ ៥ ០០០ រៀល និងគិតថ្លៃបន្ថែមបើចតលើសរយៈពេលកំណត់។
សម្រាប់ចំណតពិសេស (Premium Parking)
សម្រាប់រថយន្តគ្រួសារ (Car, SUV, MPV) សម្រាប់ការចតក្រោម ៣០ នាទី តម្លៃ ១២ ០០០ រៀល និងគិតតម្លៃបន្ថែមបើចតលើសរយៈពេលកំណត់។
ចំណតម៉ូតូ (Motor Parking)
ការចតក្រោម ១២ ម៉ោង តម្លៃ ២ ០០០ រៀល និងបើចតលើសរយៈពេលកំណត់ នឹងគិតតម្លៃបន្ថែមតាមការជាក់ស្តែង។
ដោយឡែកការប្រើប្រាស់ចំណតបង់ប្រចាំខែសម្រាប់ចំណតធម្មតា (Regular Parking) សម្រាប់ប្រភេទរថយន្តតម្លៃ ២០០ ០០០ រៀល និងតម្លៃ ៨០០ ០០០ រៀលសម្រាប់ចំណតពិសេស (Premium Parking) និងម៉ូតូតម្លៃ ៤០ ០០០ រៀល។
ក្រៅពីការប្រើប្រាស់ចំណតផ្លូវការ សម្រាប់យានយន្តដែលគ្រាន់តែចូលទម្លាក់អ្នកដំណើរនៅខាងមុខច្រកចេញចូល (Drop Off Lane) ស្ថានីយអ្នកដំណើរ សម្រាប់រឺម៉ក ឬម៉ូតូកង់បី ការឈប់ក្រោម ១០ នាទីមិនគិតថ្លៃសេវានោះទេ តែបើលើសរយៈពេលកំណត់នឹងគិតថ្លៃសេវាបន្ថែមតាមរយៈពេលជាក់ស្តែង។
ចំណែករថយន្តគ្រួសារ (Car, SUV និង MPV) ការឈប់ទម្លាក់អ្នកដំណើរក្រោម ១០ នាទី នឹងមិនគិតថ្លៃសេវា បើលើសរយៈពេលកំណត់នឹងគិតតម្លៃបន្ថែម។
ដោយឡែកសម្រាប់រថយន្តដឹកអ្នកដំណើរធំៗនិងរថយន្តដឹកជញ្ជូន (Bus និង Truck) ការឈប់ទម្លាក់ភ្ញៀវក្រោម ២០ នាទី មិនគិតថ្លៃសេវា ហើយបើឈប់លើសរយៈពេលកំណត់នឹងគិតថ្លៃបន្ថែមតាមការជាក់ស្តែង៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


