រតនគិរី ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ជាច្រើននាក់ បាននាំគ្នារត់បាតជើងសព្រាតពេញកណ្តាលចម្ការស្វាយចន្ទី ខណៈអាជ្ញាធរស្រុកអូរជុំលួចឆ្មក់ទៅបង្ក្រាបល្បែងជល់មាន់លួចលាក់ដោយខុសច្បាប់នេះ។ ប្រតិបត្តិការចុះបង្ក្រាបល្បែងជល់មាន់លួចលាក់មួយកន្លែងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ដោយក្រុមអ្នកញៀនល្បែងបើកលេងនៅកណ្ដាលចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ។ លោក យ័ន រតនា អភិបាលរងស្រុកអូរជុំ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ទៅលោកអភិបាលស្រុកថា មានគេលេងល្បែងជល់មាន់នៅទីតាំងខាងលើភ្លាមនោះ លោក គៀង តុលា អភិបាលស្រុកអូរជុំនិងលោកអភិបាលរងស្រុក បានដឹកនាំកម្លាំងអធិការនគរបាលស្រុកចុះទៅទីតាំងលេងល្បែងជល់មាន់ ពេលទៅដល់ទីតាំងល្បែងជល់មាន់...
ចាប់ខ្លួនស្ត្រីម្នាក់ ក្រោយរត់គេចលាក់ខ្លួនជាង ១ ឆ្នាំ...
ស្ត្រីវ័យ៤១ឆ្នាំជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត ត្រូវបានកូនបំណុលយកកាំបិតចុងស្រួចចាក់...
ស្ត្រីម្នាក់បានលោតពីលើស្ពានព្រះមុនីវង្សថ្មី តែពេលលោតចុះទៅចំសសរស្ពានបណ្តាលឲ្យ...
រថយន្តចំនួន៤គ្រឿងបានរងការផ្ទុះបណ្ដាលឲ្យខូចខាតយ៉ាងដំណាំ និងរងរបួសមនុស្សផង...
រយៈពេលមួយសប្ដាហ៍ រាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន៣១៩នាក់
ក្នុងចំណោមទាំង ៣០០ទីតាំង ដែលបង្ក្រាបបាននោះ...