កូវីដ-១៩
ត្រឹម៤ថ្ងៃ មានអ្នកពាក់ព័ន្ធជាមួយជនជាតិឥណ្ឌូនេស៊ី ១.១៨៣ នាក់ និងវិជ្ជមានកូវីដ១៩ ដល់ទៅ ១៦៤នាក់
អ្នកប៉ះពាល់នឹងបុរសជនជាតិឥណ្ឌូនេស៊ី នៅប៉ោយប៉ែត ៤ថ្ងៃ យកសំណាកលើអ្នកសង្ស័យ ១.១៨៣ នាក់លទ្ធផលអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៦៤ នាក់គិតពីថ្ងៃទី២៣ដល់ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីសុខាភិបាលជួរមុខ បានស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងអ្នកប្រយោល និង បានយកសំណាក ពិនិត្យដោយឧបករណ៍ដើម្បីវិភាគរកវីរុសកូវីដ១៩។
ការពិសោធន៍សំណាក ហើយលទ្ធផលផ្លូវការ មានវិជ្ជមានកូវីដ-៩ ចំនួន ១៦៤ នាក់ ស្រី ២៩ នាក់ ក្នុងនោះ តាមលំដាប់ច្រើនទៅតិច មានជនជាតិឥណ្ឌូនេស៊ី ខ្មែរ ចិន និងថៃ។ នេះបើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យដឹង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ លោក ឡេ ច័ន្ទសង្វាត បានឲ្យដឹងថា ក្រុមការងារពេទ្យខេត្តបានចុះស្រាវជ្រាវ ជាបន្តបន្ទាប់ទៀតដល់បុគ្គលទាំងឡាយណា ដែលមានការសង្ស័យ ឬទទួលព័ត៌មានថា ខ្លួនបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ត្រូវទៅឲ្យក្រុមគ្រូពេទ្យជួរមុខ យកវត្ថុសំណាក និង ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងអនុវត្តវិធានការសុខាភិបាល។



ក្នុងនោះ យោងរបាយការណ៍ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យធ្វើការស្រាវជ្រាវ អ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ ឈ្មោះ ចូហាន់ ស៊ូសានតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកដើរទីផ្សារ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅ ផ្ទះលេខ ១៣២បេ ក្នុងបូរីដួងច័ន្ទ បានឲ្យដឹងថា ជនជាតិឥណ្ឌូណេស៊ីម្នាក់នេះ មានរោគវិនិច្ឆ័យ របេងសួត ហើយបានទៅឲ្យ គ្រូពេទ្យពិនិត្យព្យាបាល ហើយក៏យកសំណាក ទៅពិសោធន៍ បានឃើញថា បុរសនោះមាន វិជ្ជមានកូវីដ១៩ និងតមកបានរកឃើញសមាជិកគ្រួសារគេ ២ នាក់ទៀត។ លុះនៅថ្ងៃទី២៣ ខែមេសា ក្រុមគ្រូពេទ្យជួរមុខ បានយកសំណាកជនបរទេស មានឥណ្ឌូនេស៊ី ចិន ថៃ និងខ្មែរ សរុប ១២៧ នាក់ក្នុងនោះ ស្រី ៣៥នាក់ ដែលស្នាក់នៅផ្ទះ នៃបូរីដួងច័ន្ទ និងអគារម៉ាវង្សាចម្ការស្វាយ ភូមិសាមគ្គីមានជ័យសង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែតអ្នកប៉ះពាល់ជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលជាដើមហេតុនៃការឆ្លង។ លុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ គ្រូពេទ្យជួរមុខ បន្តយកសំណាក លើអ្នកសង្ស័យជាង ៣០០ នាក់ទៀត ដែលស្ទើរទាំងអស់ ជាជនជាតិខ្មែរ ហើយរស់នៅរាយប៉ាយ ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាលយកទៅពិនិត្យបន្តចេញលទ្ធផលនៅពេលខាងមុខ៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧



