កូវីដ-១៩
រកឃើញព្រះសង្ឃ១អង្គ ឆ្លងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញព្រះសង្ឃ១អង្គ មានឆ្លងជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

យោងតាមសេចក្តីប្រគេនដំណឹងរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី២៨មេសានេះ បានឲ្យដឹងថា ព្រះសង្ឃដែលឆ្លងជំងឺកូវីដ១៩នោះ ភិក្ខុ ប៊ូផាត គង់នៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះដែរ គណៈសង្ឃនាយកបានណែនាំដល់ព្រះមេគណរាជធានីខេត្ត ត្រូវធ្វើការណែនាំបន្ថែមដល់ព្រះអនុគណ ព្រះចៅអធិការគ្រប់វត្ត បង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមថែរក្សាសុខភាពទាំងអស់គ្នា តាមរយៈការពាក់ម៉ាសការពាររៀបចំឲ្យមានជាកន្លែងពិនិត្យសុខភាពមុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅសាប៊ូ ជែលឬទឹកអាល់កុល សម្រាប់លាងសម្អាតដៃជាប្រចាំនិងដាច់ខាតត្រូវពាក់ម៉ាសឬប្រើប្រាស់របស់ខ្ទប់មាត់នៅពេលក្អកឬកណ្ដាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀត ដូចជាគង់អង្គុយឈរ ឈររង់ចាំឬជជែកគ្នាឲ្យនៅគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះឡើងទៅ។
ដោយឡែកបើមានករណីនិមន្តចូលរួមបុណ្យសព ត្រូវឲ្យមានការបញ្ជាក់ពីក្រុមគ្រួសារសពឬសំបុត្រពេទ្យជៀសវាងបុណ្យសពអ្នកជំងឺកូវីដ១៩ លើកលែងតែមន្ត្រីជំនាញសុខាភិបាលបានអនុវត្តជាភារកិច្ចរបស់ខ្លួនចប់សព្វគ្រប់ ហើយអនុញ្ញាតឲ្យគ្រួសារសពធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះគណៈសង្ឃនាយកបានបន្តទៀតថា ក្នុងករណីមានរោគសញ្ញាដូចជាឡើងកម្ដៅ ផ្តាសាយ ក្អកហៀរ សំបោរ ឈឺបំពង់ក ថប់ដង្ហើមឬរោគសញ្ញាសង្ស័យផ្សេងទៀតត្ រូវនិមន្តទៅមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុត ដើម្បីទទួលការពិនិត្យរកមេរោគកូវីដ១៩ និងធ្វើការឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ៖ សម្លេងរបស់ខ្ញុំហាក់ដូចហត់ខ្លាំង មិនមែនដោយសារជំងឺទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


