Connect with us

កូវីដ-១៩

ទីតាំងលក់ដូរថ្មីបន្ទាប់ពីបិទផ្សារច្បារអំពៅ

បានផុស

នៅ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់ព្រែកប្រា និងសង្កាត់និរោធក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមរួសរាន់មកលក់ដូរ និងទិញម្ហូបអាហារនៅទីតាំងថ្មីដោយអាជ្ញាធរខណ្ឌច្បារអំពៅ។

យោងតាមសេចក្តីរាយការណ៍ពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការ សាលាខណ្ឌច្បារអំពៅបានប្រាប់ កម្ពុជាថ្មី ថា ចាប់តាំងពីថ្ងៃទី១ ខែឧសភានេះតទៅ សាលាខណ្ឌច្បារអំពៅបានសម្រេចបង្កើតស្តង់លក់ដូរនៅលើកំណាត់ផ្លូវព្រែកបារាំងដែលមានទីតាំងស្ថិតនៅក្រោយវត្តនិរោធ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក គុយ គឹមហ៊ាង បន្តថា ស្តង់ថ្មីនេះគឺមានគម្លាត៥ម៉ែត្រហើយទាំងអ្នកលក់ និងអ្នកទិញត្រូវអនុវត្តន៍វិធានការណ៍របស់ក្រសួងសុខាភិបាលដែលក្នុងនោះគឺត្រូវពាក់ម៉ាស់ និងលាងអាល់កុលរាល់ពេលទទួលថវិកា ក៏ដូចជាអីវ៉ាន់ដោះដូរ។

លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា ដោយសារបងប្អូនរស់នៅក្នុងមូលដ្ឋានសង្កាត់ដែលបានរៀបរាប់ខាងលើពុំមានកន្លែងលក់ដូរ ហើយប្រជាពលរដ្ឋពិបាក និងរកផ្សារលក់ដូរបន្ទាប់ពីសាលារាជធានីបានសម្រេចបិទផ្សារធំៗក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដោយសារផ្ទុះជំងឺកូវីដ-១៩ធ្ងន់ធ្ងរពេក ទើបលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានស្នើសុំទៅអភិបាលរាជធានីសម្រេចយកផ្លូវព្រែកបារាំងដែលមានភាពធំទូលាយមកបង្កើតជាស្តង់លក់ដូរបណ្តោះអាសន្នក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំងរាល់ថ្ងៃនេះ។

ប៉ុន្តែអ្នកលក់ និងអ្នកទិញត្រូវគោរពនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួនបំផុត៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម