កូវីដ-១៩
ដួង សុខគា៖ កុំក្លាយជាអ្នកនាំកូវីដចូលភូមិ កុំក្លាយជាអ្នកទទួលពានចង្រៃ
ភ្នំពេញ៖ តារាប្រុសពហុជំនាញលោក ដួង សុខគា ខណៈនេះមិនខុសពីអ្នកសិល្បៈឯទៀត និងមហាជនឡើយគឺ លោកបានធ្វើការអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ និងអនុវត្ត ៣កុំ៣ការពារ។

លោក ដួង សុខគា បានលើកឡើងជាទស្សនៈដើម្បីបំផុសដល់អ្នកគាំទ្រ និងមហាជនថា៖ “សូមកុំខឹង ទ្រាំយូរហើយថ្ងៃនេះសូមនិយាយម្តង! សូមកុំក្លាយជាអ្នកនាំកូវីដចូលភូមិ កុំក្លាយជាអ្នកទទួលពានចង្រៃ។ ពេលនេះជាពេលដែលត្រូវតែយល់ដឹងហើយ!”។
តារាកំប្លែងលោក ដួង សុខគា បានបន្តនិយាយថា៖ “អ្នកមិនស្មោះត្រង់ជាមួយអ្នកភូមិបាន តែអ្នកមិនអាចក្បត់កូវីដបានឡើយ។ ចេញទៅជិតឆ្ងាយមួយភ្លែតក៏ដោយ សូមប្រយ័ត្នផង កុំចាំបូរបាច់រកលេសរកហេតុផលមកនិយាយច្រើន។ ពួកយើងស្តាប់ហើយគិតថា គួរជឿ ឬមិនជឿ? រីឯកូវីដវិញវាអត់មានពេលស្តាប់អ្នកបកស្រាយពន្យល់ទេ”។

លោកនិយាយបន្ថែមទៀតថា បើអ្នកអត់ប្រយ័ត្ន អត់ការពារវា គឺជាឱកាសរបស់វាហើយ វាតោងស៊ីសួត វាព្រួតឆ្លងតគ្នា យើងវេទនារួម។ ពេលយើងមិនចេះប្រយ័ត្ន គេដើរគេចកុំថាគេរើសអើង ព្រោះគេមិនចង់លំបាកស្លាប់ដោយសារកូវីដនោះទេ៕
អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


