កូវីដ-១៩
អ្នកឧកញ៉ា ម៉ុង ឬទ្ធី កៀរគរថវិកាបានជាង៣០ម៉ឺន ដុល្លារដើម្បីជួយពលរដ្ឋខ្វះខាតនៅតំបន់ក្រហម
ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បានកៀរគរ អ្នកឧកញ៉ា លោកឧកញ៉ា ចំនួន៧៤នាក់ ដោយប្រមូលថវិកាបានប្រមាណជាង៣០ ម៉ឺនដុល្លារអាមេរិក (៣០២២៥០) ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីនិងលោកជំទាវព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវប្រមាណ ជាង១០រូបទៀត។
លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ាម៉ុងឫទ្ធីនិងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលការបិទខ្ទប់ដោយជំងឺកូវីដ-១៩នេះ។

លោកថាសកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីឱ្យពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ចែងយកទៅទិញស្បៀងអាហារជាបន្ទាន់ ដើម្បីបង្វែរ ដឹកបញ្ជូនទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។

អ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងថា ការកៀងគរ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវខាងលើនេះ ជាសកម្មភាពលើកទីមួយហើយ ដែលលោកឧកញ៉ាបានកៀងគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ ដើម្បីអោយរដ្ឋបាលរាជធានី ធ្វើការចាត់ចែង ជូនបងប្អូនដែលមានការជីវភាពខ្វះខាតក្នុងដំណាក់កាលជម្ងឺកូវីដ-១៩នេះ។
អ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីបានបញ្ជាក់ផងដែរថា ការបង្វែរ ថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ ជូនមករដ្ឋបាលរាជធានីភ្នំពេញ គឺដោយសារតែពួកយើងខ្ញុំទាំងអស់គ្នាជឿទុកចិត្តមកលើអាជ្ញាធររាជធានីភ្នំពេញដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនឹងធ្វើការចាត់ចែងជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់នេះមិនខាន៕ អត្ថបទ៖ស្រីរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


