កូវីដ-១៩
ឆ្លងមួយប្រាវ ខេត្តបន្ទាយមានជ័យ កកកុញដោយអ្នកជំងឺកូវីដពេញមន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ បានកើតការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលមិនដល់មួយអាទិត្យរកឃើញអ្នកឆ្លងកូវីដ ៥៦៥ នាក់។ នេះជាតួលេខគិតត្រឹមព្រឹកថ្ងៃនេះ។
ករណីឆ្លងធ្ងន់ធ្ងរបំផុតគឺនៅទីក្រុងប៉ោយប៉ែត ជាមណ្ឌលកាស៊ីណូនិងច្រកចរាចរណ៍ទំនិញជាប់ព្រំដែនថៃ។ ភាគច្រើនអ្នកឆ្លងជាជនបរទេស ក្នុងនោះជនជាតិឥណ្ឌូណេស៊ីមានចំនួនច្រើនជាងគេ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ហើយដាក់ភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតជាតំបន់ក្រហម។ អាជ្ញាធរក៏រៀបចំទីតាំងអគារភោជនីយដ្ឋានមួយកន្លែង ក្រៅពីមន្ទីរពេទ្យរបស់រដ្ឋដែលកកកុញដោយអ្នកជំងឺ សម្រាប់ធ្វើជាទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះបានបន្តរកឃើញអ្នកឆ្លងថ្មីបន្ថែម ១៥៣ នាក់ទៀត គឺជាតួលេខខ្ពស់បំផុតជាងបណ្តាខេត្តដទៃទៀត បន្ទាប់ពីរាជធានីភ្នំពេញ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


