កូវីដ-១៩
អាជ្ញាធរប៉ៃលិន ចុះបាញ់ថ្នាំសម្លាប់មេរោគ តាមកន្លែងបញ្ញើទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ
រដ្ឋបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញសុខាភិបាល សហការជាមួយមន្ត្រីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចុះបាញ់ថ្នាក់សម្លាប់មេរោគកូវីដ១៩ នៅតាមកន្លែងបញ្ញើទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន។ ការបាញ់ថ្នាំសម្លាប់មេរោគនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២១។

ចំណាត់ការនេះ បានធ្វើឡើងក្រោមការចាត់ចែងរបស់ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានចាត់ចែងមន្ត្រីជំនាញចុះបាញ់ថ្នាំ ដើម្បីបញ្ចៀសនូវការខូចខាត របស់បញ្ញើ ក៏ដូចជាកញ្ចប់ឥវ៉ាន់ របស់ភ្ញៀវ ដែលមានការកកស្ទះ នៅក្នុងសាខាក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ទេសចរណ៍ និងដឹកអ្នកដំណើរ។

អាជ្ញាធរជំនាញ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគកូវីដ នៅលើឥវ៉ាន់ ដែលមានការកកស្ទះ ក្រោយពីបានផ្ញើមកពីតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ ហើយការបាញ់ថ្នាំនេះដែរ គឺបន្ទាប់ពីអាជ្ញាធរ បានចាត់ឱ្យខាងមន្ត្រីសុខាភិបាលដាក់គោលដៅត្រួតពិនិត្យសុខភាព នៅព្រំប្រទល់ខេត្ត ប្រទះឃើញបុរសជាអ្នកបើកបររថយន្តក្រុមហ៊ុនខាងលើ មានវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ។

លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួម និងគោរពតាមវិធាន របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ១៩ ចូលក្នងសហគមន៍ខេត្តប៉ៃលិន។ ពិសេសបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ដោយអនុវត្តនូវវិធានការការពារ “៣ការពារ និង៣កុំ” និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យផងដែរ៕ អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


