កូវីដ-១៩
បន្តនាំអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ែន សំអន ចែកជូនដល់មូលដ្ឋានឃុំដើម្បីបង្ការការពារប្រឆាំងកូវីដ-១៩
លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយស្វាយរៀងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានបន្តនាំម៉ាស់ អាកុលទឹកត្រីទឹកក្រូច អង្ករចែកជូនឃុំបំនួន នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនខ្មែរចំនួន១១៤នាក់និងឆ្លងជាង១៨០០០នាក់ហើយគិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា ការទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ ។

លោកជំទាវ ដួង វណ្ណា ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នា ទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយក្តី ក៍តែត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និងវិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជំងឺដ៍កាចសសហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង២០នាក់និងឆ្លងជាង២០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ។

សូមបញ្ជាក់ថាអំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តចែកជូនតាមឃុំចំនួន៤ទៀត គឺឃុំគ្រួស ឃុំឈើទាល ,ឃុំស្វាយធំ និងឃុំក្រោលគោ ដោយក្នុងឃុំៗទទួលបានម៉ាស់២០០០ម៉ាស់ទឹកត្រី៦០ដបអាល់កុល៣០លីត្រទឹកក្រូច១កេស អង្ករ៥១០គីឡូ សរុប១៦ឃុំ នៅក្នុងស្រុកស្វាយ ជ្រំ បានប្រគល់ជូនគ្រប់ចំនួនហើយក្នុងថ្ងៃនេះ ក្នុងនោះលោកជំទាវបានជូនសម្ភារៈដល់ពេទ្យសំរាប់យកសំណាកកូវីដ១៩ នៅស្នាក់ការបក្សឃុំក្រោលគោ មានមី៥កេស អាល់កុល៣០លីត្រ ម៉ាស់១០០០ម៉ាស់និងទឹកក្រូច២កេស ។

សូមបញ្ចាក់ថា ប៉ុន្មានថ្ងៃនេះលោកជំទាវដួង វណ្ណានឹងសហការីរួមមានអង្ករ១០តោនជាអំណោយរបស់លោកចៅ ភិរុណ និងម៉ាស់៣២.០០០ម៉ាស់អាល់កុល១៦កានទឹកត្រី៦០យួរទឹកក្រូច១៦កេសជាអំណោយរបស់លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាកយរដ្នមន្ត្រីនឹងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងទៅប្រគល់ជូនឃុំទាំង១៦ឃុំក្នុង១ឃុំទទូលបានអង្ករចំនួន៥១០គីឡូ ទឹកត្រី១០យូរ ម៉ាស់២.០០០ម៉ាស់ អាល់កុល៣០លីត្រ ទឹកក្រូច១កេស មី៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


