កូវីដ-១៩
ដំណឹងល្អ! ក្រុមហ៊ុនវ៉ាក់សាំងល្បីឈ្មោះលំដាប់ពិភពលោក មកសង់រោងចក្រនៅសិង្ហបុរី ជួយអាស៊ានប្រយុទ្ធជាមួយកូវីដ
ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រអាឡឺម៉ង់ BioNTech ដែលបានសហការជាមួយក្រុមហ៊ុន Pfizer ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយប្រើបច្ចេកវិទ្យាផ្ញើសារ RNA (mRNA) នឹងបង្កើតការិយាល័យកណ្តាលប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅសិង្ហបុរី និងរោងចក្រផលិតថ្នាំនៅប្រទេសនេះផងដែរ។

ក្រុមហ៊ុននេះនឹងផ្តល់លទ្ធភាពផ្គត់ផ្គង់ថ្នាំក្នុងតំបន់ឱ្យកាន់តែប្រសើរ ដោយបង្កើនសមត្ថភាពផលិតរបស់ខ្លួនដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការនៅអាស៊ីអាគ្នេយ៍ក្នុងការដោះស្រាយការគំរាមកំហែងដោយសារការរាតត្បាតពីវីរុសកូវីដ-១៩។
ក្រុមហ៊ុន BioNTech និយាយថា ខ្លួនគ្រោងនឹងបើកការិយាល័យនៅប្រទេសសិង្ហបុរី និងផ្តួចផ្តើមសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅឆ្នាំនេះឯង។

តាមការរំពឹងទុក រោងចក្រអាចសង់រួចរាល់ ក៏ដូចជាបើកដំណើរការនៅដើមឆ្នាំ ២០២៣ ហើយវាក៏នឹងបង្កើតការងារដល់ទៅ ៨០ កន្លែងនៅក្នុងប្រទេសសិង្ហបុរីផងដែរ។ ដោយឡែករោងចក្រនេះនឹងធ្វើការផលិតវ៉ាក់សាំងការពាកូវីដ-១៩ និងថ្នាំមហារីក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន BioNTech បាននិយាយថា អគារថ្មីដែលគាំទ្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបូរីនឹងជួយជំរុញដល់ការផលិតនិងហេដ្ឋារចនាសម្ព័ន្ធឱសថតាមបែបឌីជីថលកាន់តែល្អ។
យ៉ាងណាមិញពេលនេះ ក្រុមហ៊ុន BioNTech មិនទាន់បង្ហើបព័ត៌មានទាក់ទងនឹងខ្ទង់ចំណាយលើការវិនិយោគនៅឡើយទេ។

លោក Beh Swan Gin ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបូរី (EBD ) មានប្រសាសន៍ថា ការវិនិយោគនេះនឹងធ្វើឱ្យប្រទេសសិង្ហបូរីអភិវឌ្ឍសមត្ថភាពក្នុងបែបបទព្យាបាលថ្មីដ៏សំខាន់មួយ ដែលវាជាយុទ្ធសាស្ត្រក្នុងការបង្កើនឧស្សាហកម្មជីវបច្ចេកវិទ្យានៅទីនេះ។
លោកបន្ថែមថា “ ជាពិសេសរោងចក្រផលិត mRNA របស់ BioNTech នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីដោះស្រាយការគំរាមកំហែងការរាលដានាពេលអនាគត” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ការសិក្សា៖ ថ្នាំអង់ទីប៊ីយ៉ូទិកបន្ថយហានិភ័យនៃការស្លាប់ចំពោះអ្នកជំងឺកូវីដ-១៩វ័យចំណាស់

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?