កូវីដ-១៩
ខេត្តកំពង់ចាមប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២១នាក់បន្ថែមទៀត
រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២១នាក់បន្ថែមទៀតនៅថ្ងៃទី១០ ខែឧសភា ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់១៧៥នាក់ហើយ។
បើតាមរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថាករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់នេះក្នុងនោះមាន១២នាក់ ជាកម្មករកម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ និង០៩នាក់ ជាអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ ក្នុងនោះស្រុកកងមាស០៧នាក់ និងស្រុកចំការលើ ០២នាក់។
គួរបញ្ជាក់ថា គួរគិតត្រឹមថ្ងៃទី១០ ខែឧសភា នេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងចំនួន១៧៥នាក់ និងមានអ្នកជាសះស្បើយចំនួនជាង៤០នាក់ និងមានអ្នកស្លាប់១នាក់ ។
គិតមកដល់ថ្ងៃទី១០ ខែឧសភានេះដែរ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចបិទខ្ទប់ ភូមិសរុបចំនួន ១៨ និងឃុំចំនួន៤ឃុំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនិងដាក់ឲ្យដំណើរការឡើងវិញនូវភូមិចំនួន៤ភូមិ មានក្នុង ស្រុកស្រីសន្ធរ ស្រុកបាធាយ និងស្រុកកងមាស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)