កូវីដ-១៩
ទើបទទួលបាន ៥០ ម៉ឺនដូសព្រឹកនេះ ប៉ុន្មានថ្ងៃទៀត កម្ពុជានឹងទទួលបានវ៉ាក់សាំង ១,៥ លានដូសថែមទៀត
ក្រោយទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូស នៅព្រឹកនេះ ប្រទេសកម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១,៥ លានដូសបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ដែលជាការបញ្ជាទិញពីរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅព្រឹកនេះក្រោយកម្ពុជាទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូសថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១,៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃទៀតនេះ ក្នុងនោះ ៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១៦ ខែឧសភា និង១លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
លោកជំទាវបានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានដាក់បទបញ្ជាឲ្យទិញ ៥ លានដូសថែមទៀត លើផែនការឲ្យបាន ២៦ លានដូស សម្រាប់ចាក់ពលរដ្ឋឲ្យបាន ១៣ លាននាក់។
ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួមមាន៖
-ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស
-វ៉ាក់សាំងស៊ីណូវ៉ាក់ទិញពីចិន ២.៥លានដូស
-វ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់៕
-
សន្តិសុខសង្គម២០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


