កូវីដ-១៩
អ្នកណាខ្លះបានចាក់វ៉ាក់សាំង Sinopharm? នេះជាអ្វីគួរដឹងពីវ៉ាក់សាំងដែល WHO ទើបទទួលស្គាល់នេះ
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ការទទួលស្គាល់វ៉ាក់សាំងកូវីដ-១៩ Sinopharm របស់ប្រទេសចិន។ វ៉ាក់សាំងកូវីដ-១៩ Sinopharm ជាវ៉ាក់សាំងដំបូងគេបំផុត ដែលមិនមែនជាវ៉ាក់សាំងផលិតនៅក្នុងប្រទេសលោកខាងលិចដែលត្រូវបានទទួលស្គាល់ដោយ WHO។ នៅក្នុងប្រទេសកម្ពុជាយើង ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម៉្លេះ។ ខាងក្រោមនេះ ជាចំណេះដឹងល្អៗអំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm យើងគួរដឹង។
តើអ្នកណាខ្លះអាចចាក់វ៉ាក់សាំង Sinopharm បាន?

ចម្លើយ៖ វ៉ាក់សាំងនេះអាចចាក់បានចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ (ក្រោមអាយុ១៨ឆ្នាំមិនអាចចាក់បានទេ) ហើយអ្នកដែលមានប្រវត្តិឆ្លងកូវីដ-១៩ ពីមុនក៏អាចចាក់វ៉ាក់សាំងនេះបានដែរ។ ស្ត្រីបំបៅដោះកូនអាចចាក់វ៉ាក់សាំង Sinopharm នេះ និងទទួលបានប្រសិទ្ធភាពការពារខ្លួនពីជំងឺកូវីដ-១៩ ដូចមនុស្សទូទៅ ហើយ WHO បានណែនាំឲ្យម៉ាក់ៗបន្តបំបៅដោះកូន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដូចធម្មតា។ ចំណែកការប្រើប្រាស់វ៉ាក់សាំងនេះលើស្ត្រីពពោះ អាចធ្វើទៅបានក្នុងករណីចាំបាច់បំផុត ព្រោះបច្ចុប្បន្ន មានការសិក្សាតិចតួចពីការចាក់វ៉ាក់សាំងនេះលើស្ត្រីពពោះដែលមិនទាន់អាចបញ្ជាក់ច្បាស់ថា តើវាអាចបង្កគ្រោះថ្នាក់ដល់ដំណើរការពពោះដែរ ឬអត់។
តើអ្នកណាខ្លះមិនអាចចាក់វ៉ាក់សាំង Sinopharm បាន?

ចម្លើយ៖ ក្រុមមនុស្សដែលមិនអាចចាក់វ៉ាក់សាំងនេះបានគឺបុគ្គលដែលប្រតិកម្មជាមួយសារធាតុមានក្នុងវ៉ាក់សាំង ឬបុគ្គលដែលមានកម្ដៅខ្លួនឡើងដល់៣៨.៥ អង្សារសេ ត្រូវពន្យារពេលចាក់វ៉ាក់សាំងរហូតដល់សីតុណ្ហភាពរាងកាយធម្មតាវិញ។
តើវ៉ាក់សាំង Sinopharm ប្រៀបធៀបនឹងវ៉ាក់សាំងដទៃទៀតកំពុងប្រើយ៉ាងម៉េចដែរ?

ចម្លើយ៖ យើងមិនអាចប្រៀបធៀបវ៉ាក់សាំងនីមួយៗប្រជែងនឹងគ្នាទេ ដោយសារតែវាត្រូវបានធ្វើឡើងនៅក្នុងការសិក្សារៀងៗខ្លួន ប៉ុន្តែសរុបមកគ្រប់វ៉ាក់សាំងទាំងអស់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកសុទ្ធតែមានប្រសិទ្ធភាពទាំងអស់ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩។
តើវ៉ាក់សាំងនេះមានប្រសិទ្ធភាពកម្រិតណា?

ចម្លើយ៖ តាមការសិក្សាបង្ហាញថា ក្រោយយើងចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសរួចមករយៈពេល២១ថ្ងៃ ប្រសិទ្ធភាពរបស់វ៉ាក់សាំងមាន ៧៩%ប្រឆាំងនឹងវីរុសកូវីដ-១៩។ ការសិក្សានេះ គឺសិក្សាពីប្រសិទ្ធភាពវ៉ាក់សាំងទៅលើមនុស្សទូទៅធម្មតា មិនបានផ្ដោតលើប្រសិទ្ធភាពវ៉ាក់សាំងលើមនុស្សចាស់អាយុ៦០ឆ្នាំ ឬលើនេះ ស្ត្រីពពោះ និងបុគ្គលមានជំងឺមួយចំនួននោះទេ។ ការសាកល្បងពីប្រសិទ្ធភាពវ៉ាក់សាំង Sinopharm ២ទៀត កំពុងដំណើរការ ប៉ុន្តែនៅមិនទាន់មានទិន្នន័យបង្ហាញនៅឡើយ។
វ៉ាក់សាំង Sinopharm អាចការពារវីរុសកូវីដ-១៩ បំប្លែងខ្លួនបានទេ?

ចម្លើយ៖ វ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានសិក្សាស៊ីជម្រៅបន្ថែមទៀតនៅឡើយទេ ទាក់ទងនឹងប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងថ្មីៗ។ នៅពេលដែលមានទិន្នន័យថ្មី WHO នឹងធ្វើបច្ចុប្បន្នភាព បន្ថែមព័ត៌មានលើប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinopharm នេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ លម្អិតអំពីវ៉ាក់សាំង Sinopharm ដែលពលរដ្ឋគ្រប់គ្នាគួរដឹង
ចុចអាន៖ ទោះចាក់វ៉ាក់សាំងគ្រប់ដូសហើយមែន តែហាមដាច់ខាត អ្នកមិនគួរទៅឬធ្វើសកម្មភាពទាំងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


