កូវីដ-១៩
លម្អិតអំពីវ៉ាក់សាំង Sinopharm ដែលពលរដ្ឋគ្រប់គ្នាគួរដឹង
វ៉ាក់សាំង Sinopharm ត្រូវបានចិនអនុម័តឱ្យប្រើក្នុងប្រទេសកាលពីចុងឆ្នាំ ២០២០ ហើយប្រទេសកម្ពុជាក៏បានទទួូលជំនួយវ៉ាក់សាំងនេះមកចាក់ជូនពលរដ្ឋផងដែរ នៅឆ្នាំ ២០២១។ ថ្មីៗនេះ វ៉ាក់សាំង Sinopharm ត្រូវបានទទួលស្គាល់ពី អង្គការសុខភាពពិភពលោក ដោយកាលពីថ្ងៃសុក្រ ទី៧ ខែឧសភា WHO បានប្រកាសអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ-១៩មួយប្រភេទនេះ ដើម្បីប្រើប្រាស់ជាសាធារណៈ។

ខាងក្រោមជាព័ត៌មានលម្អិតអំពីវ៉ាក់សាំង Sinopharm៖
វ៉ាក់សាំង Sinopharm ជាវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន National Biotec Group ហៅកាត់ (CNBG) នៅក្នុងប្រទេសចិន។ វ៉ាក់សាំងនេះត្រូវបាន លោក Yang Xiaoming ប្រធានក្រុមហ៊ុនអះអាងថា មានប្រសិទ្ធភាព ៧៩,៣៤ ភាគរយប្រឆាំងនឹងជំងឺកូវីដ-១៩។ វាក៏មានសុវត្ថិភាពចំពោះអ្នកទទួលបានការចាក់២ដូស ដោយធ្វើឱ្យសរីរាង្គអាចផលិតអង់ទីគ័រកម្រិតខ្ពស់ប្រឆាំងនឹងវីរុសក្នុងអត្រា ៩៩,៥២ ភាគរយ។
លោក Yang Xiaoming បានប្រាប់សារព័ត៌មាន Xinhua ថា វ៉ាក់សាំងរបស់ខ្លួនក៏មានសុវត្ថិភាពចំពោះអ្នកដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ ផងដែរ។ ប៉ុន្តែ ក្រុមហ៊ុនមិនទាន់អនុម័តឱ្យប្រើចំពោះក្មេងនោះទេ ដោយសារប្រព័ន្ធភាពស៊ាំកុមារនៅមានការអភិវឌ្ឍន៍ ដូច្នេះពួកគេត្រូវតែមានការត្រួតពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត។

លើសពីលើនោះ ការសិក្សាពីប្រទេសដទៃក្រៅពីចិនបញ្ជាក់ថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពលើសពី ៩០ ភាគរយ ក្នុងការការពារមនុស្សពីការឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការសិក្សាមួយដែលធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។ ក្នុងនោះវាមានប្រសិទ្ធ ៩៣ ភាគរយក្នុងការទប់ស្កាត់បញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ និងប្រសិទ្ធភាព ៩៥ ភាគរយ ប្រឆាំងការបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។
រីឯ ការសិក្សាដែលចេញផ្សាយដោយអាជ្ញាធរម៉ារ៉ុកនិយាយថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ដែលមានអាយុ៦០ឆ្នាំឡើងទៅ ដោយវាបង្ហាញពីប្រសិទ្ធភាពនិងសុវត្ថិភាព ៨៦ ភាគរយទៅលើមនុស្សចាស់។

មិនតែប៉ុណ្ណោះ វ៉ាក់សាំង Sinopharm ក៏បង្ហាញប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាង១០ប្រភេទ ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ក៏ដូចជាតំបន់ដទៃទៀត។
វ៉ាក់សាំង Sinopharm តម្រូវឱ្យមនុស្សម្នាក់ចាក់ចំនួន២ដូស ហើយត្រូវទុកវាក្នុងសីតុណ្ហភាពចន្លោះពី ២ទៅ៨ អង្សាសេ រីឯតម្លៃដើមនៅក្នុងប្រទេសចិន ប្រហែល១៤៥ ដុល្លារសម្រាប់២ដូស។
វ៉ាក់សាំង Sinopharm ក៏មិនខុសគ្នាពីវ៉ាក់សាំងផ្សេងប៉ុន្មានដែរ ដែលក្រោយពីចាក់រួច អ្នកអាចមានប្រតិកម្មមួយចំនួន ប៉ុន្តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬប៉ះពាល់ជីវិតឡើយ។

បើតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌី បានឱ្យដឹងថា ប្រតិកម្មបណ្ដាលមកពីវ៉ាក់សាំង Sinopharm មានដូចជា ថប់ដង្ហើម ចង់ក្អួត ឈឺក្បាល ចេញកន្ទួលរមាស់។ អការៈច្រើនបំផុតគឺក្តៅខ្លួន ដែលវាជាបញ្ហាទូទៅរបស់វ៉ាក់សាំងទៅហើយ។ សញ្ញាទាំងនេះ មានន័យថា វ៉ាក់សាំងកំពុងធ្វើការ ណែនាំសរីរាង្គឲ្យស្គាល់ថ្នាំ។ បើមានក្តៅខ្លួន អ្នកអាចលេបថ្នាំបញ្ចុះកម្តៅ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។ យ៉ាងណាមិញប្រតិកម្មទាំងនេះ ពុំកើតមានចំពោះគ្រប់គ្នាឡើយ អ្នកខ្លះមាន ឯអ្នកខ្លះក៏គ្មាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ វ៉ាក់សាំង Sinopharm របស់ចិន ត្រូវបាន WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាផ្លូវការ
ចុចអាន៖ វ៉ាក់សាំងធំៗទាំង៧ ដែលជាអាវុធកម្ចាត់កូវីដ ចេញពីពិភពលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


