Connect with us

កូវីដ-១៩

រដ្ឋាភិបាលនឹងផ្ដល់ប្រាក់ជូនពលរដ្ឋ កម្មករមានជីវភាពលំបាកក្រោយបិទខ្ទប់

បានផុស

នៅ

 ភ្នំពេញ៖ រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តការបើកផ្ដល់ប្រាក់ជូនប្រជាពលរដ្ឋ និងគ្រួសារមានការលំបាកផ្នែកជីវភាព កម្មករនិយោជិតគោលដៅក្រោយពេលបិទខ្ទប់ទ្រង់ទ្រាយធំ និងគ្រួសារប្រជាពលរដ្ឋដែលបានឆ្លង និងស្លាប់ដោយសារជំងឺកូវីដ‑១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” នៅដើមខែមិថុនាឆ្នាំ២០២១ខាងមុខនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលទើបទទួលបាននៅថ្ងៃទី១៨ ខែឧសភានេះបានបង្ហាញថា ការឧបត្ថម្ភសាច់ប្រាក់នេះគឺសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពដែលស្ថិតក្នុងតំបន់ក្រហមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុប៉ុណ្ណោះ។

ក្នុងនោះគ្រួសារសម្រាប់១នាក់ទទួលបានប្រាក់ថ្លៃស្បៀងអាហារចំនួន១០ម៉ឺនរៀល ថ្លៃទឹកស្អាត២ខែចំនួន ១៨,០០០រៀល ថ្លៃអគ្គិសនី២ខែចំនួន ៣៨,០០០រៀល សរុប១៥៦,០០០រៀល។ គ្រួសារមានមនុស្សពី២ទៅ៣នាក់ចំនួន ១១៣,៥០០រៀល ថ្លៃទឹកស្អាត២ខែចំនួន៤៤,៨០០រៀល ថ្លៃអគ្គិសនី២ខែចំនួន ៨៥,៤០០រៀល សរុប ២៤៣,៧០០រៀល។ សម្រាប់គ្រួសារចាប់ពីមនុស្ស៤នាក់ឡើងទៅទទួលបាន ១២៧,០០០រៀល ថ្លៃទឹកស្អាត២ខែ ៦២,០០០រៀល ថ្លៃអគ្គិសនី២ខែ ១២,២០០០រៀល សរុប ៣១១,០០០រៀល។

ចំពោះប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងកូវិដ‑១៩ និងមានជីវភាពលំបាកផ្នែកជីវភាពក៏ទទួលបានប្រាក់ឧបត្ថម្ភដូចគ្នាផដែរ។

រីឯការឧបត្ថម្ភប្រាក់សម្រាប់គ្រួសារពលរដ្ឋដែលមានអ្នកស្លាប់ដោយសារកូវីដ‑១៩ នឹងទទួលបានថវិកាសម្រាប់គ្រួសារមនុស្ស១នាក់ទទួលបានថ្លៃស្បៀងអាហារចំនួន៣០ម៉ឺនរៀល ថ្លៃទឹកស្អាត៥ខែចំនួន ៤៥,០០០រៀល ថ្លៃអគ្គិសនី៥ខែចំនួន ៩៥,០០០រៀល សរុប៤៤ម៉ឺនរៀល។ គ្រួសារដែលមានមនុស្សពី២នាក់ទៅ៣នាក់នឹងទទូលបានថ្លៃស្បៀងអាហារចំនួន៣០មម៉ឺនរៀល ថ្លៃទឹកស្អាត៥ខែ ១១២,០០០រៀល ថ្លៃអគ្គីសនី៥ ខែចំនួន ២១៣,៥០០រៀល សរុប ៦២៥,៥០០រៀល និងគ្រួសារដែលមានមនុស្ស៤នាក់ឡើងទៅទទួលបាន៣០ម៉ឺនរៀល ថ្លៃទឹកស្អាតខែចំនួន ១៥៥,០០០រៀល ថ្លៃអគ្គិសនី៥ខែចំនួន ៣០៥,០០០រៀល សរុប ៧៦ម៉ឺនរៀល។

ចំពោះគ្រួសារដែលមានប័ណ្ណសមធម៌ដែលកំពុងទទួលការឧបត្ថម្ភជារៀងរាល់ខែពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ‑១៩ មិនទទួលបានការឧបត្ថម្ភបន្ថែមទៀតទេ។

ចំណែកកម្មករនិយោជិតបម្រើការងារនៅតាមរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើង និងកាបូបនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបន្ទាន់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន១៦ម៉ឺនរៀលតែមួយលើកគត់។

គួរបញ្ជាក់ថាការបើផ្តល់ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាពដែលស្ថិតក្នុងតំបន់ក្រហមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្រុងព្រះសីហនុនៅខេត្តព្រះសីហនុនេះគឺបើកតែ១លើកគត់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម