Connect with us

កូវីដ-១៩

កូវីដ១៩៖ ថៃ ប្រកាសមានអ្នកស្លាប់ខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី

បានផុស

នៅ

នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតចំនួន៣៥នាក់ ដោយធ្វើឲ្យចំនួនសរុបកើនដល់៦៤៩នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២,៤៧៣ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១១៣,៥៥៥ករណី។

ក្រសួងសុខាភិបាលបានប្រកាសថា ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន១,៧៩៣ករណីគឺជាប្រជាជនទូទៅ និង៦៨០ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ចាប់តាំងពីរលកទី៣នៃជំងឺកូវីដ-១៩ បានចាប់ផ្តើមកាលពីដើមខែមុនមក មានករណីឆ្លងចំនួន ៨៤,៦៩២ករណីត្រូវបានបញ្ជាក់ ហើយ៤២,៤៩២នាក់បានជាសះស្បើយ រួមទាំងអ្នកជំងឺ២,៧១៨នាក់ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទផងដែរ។

អត្រាអ្នកស្លាប់ខ្ពស់ប្រចាំថ្ងៃលើកមុនគឺចំនួន៣៤នាក់ ដែលត្រូវបានរាយការណ៍នៅថ្ងៃទី១២ខែឧសភា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ធ្ងន់ធ្ងរបំផុតថ្ងៃនេះ! រកឃើញការឆ្លងកូវីដជិត ១ម៉ឺនករណី នៅប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម