កូវីដ-១៩
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាដល់ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគតាមទីតាំងឈរជើងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ជាប្រចាំ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ តាមទីតាំងឈរជើង ទីតាំងធ្វើចត្តាឡីស័ក ទីតាំងសម្រាកព្យាបាល ព្រមទាំងក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុងទីតាំងបិតទ្ទប់ (តំបន់ក្រហម)ជាប្រចាំតែម្ដងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពិសេសបញ្ចប់នូវព្រឹត្តិកសរណ៍ថ្ងៃទី២០កុម្ភៈតែម្ដង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ការរីករាលដាលជម្ងឺកាចសាហាវកូវីដ១៩ (Covid19) ហើយជាការឆ្លើយតបតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែបន្តណែរនាំឲ្យមន្ត្រីអាវុធហត្ថទាំងអស់អនុវត្តន៍នូវគម្លៀត ពីគ្នា គ្រប់ពេលវេលានិងកុំភ្លេចធ្វើអនាម័យជាប្រចាំនាំមកនូវសុខភាពមាំងមួនដើម្បីប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ក្រៅពីភារកិច្ចរក្សារការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋហើយនោះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងថ្លែងបន្តថា គ្រប់ទីបញ្ជាការអាវុធហត្ថនិងទីតាំងឈរជើងប្រចាំការទាំងអស់ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចដោយពិនិត្យកំដៅ លាយដៃនឹងសាប៊ូ និងអាកុល ពាក់ម៉ាស់ជាប្រចាំហើយត្រូវប្រើប្រាស់ឧបករណ៍បាញ់សម្លាប់មេរោគដែលមន្ត្រីអាវុធហត្ថស្រាវជ្រាវ រកឃើញបង្កើតដោយខ្លួនឯងរាប់ពាន់គ្រឿងនោះតែម្តង។
ក្រៅពីនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមហាត់ប្រាណ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរងចាំបទបញ្ជាចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋពិសេសតំបន់បិតខ្ទប់តែម្តង ៕
អត្ថបទ ៖ វិមាន






-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី