Connect with us

កូវីដ-១៩

នាំអំណោយនិងសម្ភារៈការពារប្រឆាំងនឹងជម្ងឺកូវីដ-១៩ របស់លោកជំទាវ ម៉ែន សំអន ជូនគ្រួសារទីទាល់ក្រ

បានផុស

នៅ

លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយជាស្បៀង​ និងសម្ភារៈការពារប្រឆាំងនឹងកូវីដ១៩ ជូនគ្រួសារទីទាល់ក្រដែលកំពុងជួបការលំបាកខ្លាំងលើជីវភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា បញ្ហាកូវីដនៅតែជាចំនុចគ្រោះថ្នាក់ណាស់ ដោយសារយើងមើលមិនឃើញ។ ដូច្នេះត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការធ្វើអានាម័យជាប្រចាំ ទោះបីបានចាក់វាក់សាំងរួចហើយក្តី។ ដោយឡែកការទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈ ការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូសឯណោះដើម្បីបានចាក់គ្រប់ៗគ្នា។

លោកស្រី ដួង វណ្ណាក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជម្ងឺដ៍កាចសសហាវនេះបានឆក់​យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង១០០នាក់និងឆ្លងជាង២០០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម