Connect with us

កូវីដ-១៩

ករណីផ្ទុះកូវីដ១៩ នៅរោងចក្រ យូលី ផ្តើមចេញពីកម្មការិនីម្នាក់មានប្តីជាអ្នកដឹកបន្លែឆ្លងកូវីដ

បានផុស

នៅ

លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី២២ឧសភានេះថាក្រុមការងារបានបន្តរកឃើញកម្មករចំនួន២៦នាក់បន្ថែមទៀតបម្រើការងារនៅរោងចក្រ យូលីនៅ ក្រុងបាវិតឆ្លងកូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែរ រដ្ឋា លើកឡើងថា “បើគិតត្រឹមរសៀលថ្ងៃនេះក្រុមការងារបានរកឃើញបឋមមានកម្មករប្រមាណ៧៩នាក់ហើយបានឆ្លងជំងឺកូវូដ‑១៩ក្នុងនោះរកឃើញ៥នាក់កាលពីយប់មិញ ៤៨នាក់នៅព្រឹកមិញនិង២៦នាក់ទៀតនៅរសៀលនេះហើយក្រុមការងារកំពុងបន្តធ្វើតេស្តទៅលើកម្មករជិត២០០នាក់ជាបន្តទៀត”។

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងរូបនេះបានឱ្យដឹងថា ករណីផ្ទុះជំងឺ‑១៩ នៅរោងចក្រយូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់តុង ក្រុងបាវិត ខេត្តស្វាយរៀង នេះគឺផ្តើមចេញពីកម្មការិនីម្នាក់ ដែលបានឆ្លងពីប្តីរបស់ខ្លួនជាអ្នកដឹកបន្លែពីស្វាយរៀងយកទៅលក់ផ្សារដើមគររាជធានីនៅភ្នំពេញ។

ក្រោយមកបុរសជាប្តីកម្មករនោះគាត់មានបញ្ហាសុខភាពបានទៅពិនិត្យនៅមន្ទីរពេទ្យជម្ភូហើយបានទៅយកសំណាកនៅមណ្ឌលចត្តាឡឺស័ក មីស្ទ័រសូ។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារបានយកប្រពន្ធគាត់ជាកម្មករធ្វើការនៅ​រោងចក្រយូលី ទៅធ្វើតេស្តក៏មានវិជ្ជមានដូចគ្នាហើយក្រុមការងារក៏បានបន្តស្រាវជ្រាវដល់រោងចក្រតែម្តងទៅ។

គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ‑១៩ ចំនួន៤១៤នាក់ ជាសះស្បើយចំនួន៣៤១នាក់ស្លាប់ចំនួន៥នាក់និងកំពុងព្យាបាលចំនួន៦៧នាក់នៅតាមកន្លែងព្យាបាលជំងឺកូវីដ‑១៩ ចំនួន៣កន្លែង​ទី១.នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ទី២.មន្ទីរពេទ្យបង្អែកសាមគ្គីរំដួលនិងទី៣.មណ្ឌលព្យាបាលជំងឺកូវីដ ១៩ក្រុបាវិត៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម