Connect with us

កូវីដ-១៩

ខេត្តព្រះសីហនុប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ថ្មីចំនួន២៦៧នាក់

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍ នៅរសៀល ថ្ងៃទី ២២ ឧសភា នេះថាខេត្តព្រះសីហនុ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦៧នាក់បន្ថែមទៀតស្រី ១៦២នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ១០៥នាក់ស្រី ៥៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកឆ្លង២៦៧នាក់នោះក្នុងនោះមាននៅក្រុងព្រះសីហនុចំនួន១៤នាក់ និងនៅស្រុកព្រៃនប់ចំនួន ២៥៣ នាក់។

គិតត្រឹមថ្ងៃទី២១ឧសភាឆ្នាំ២០២១នេះខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ ១៩ក្នុងព្រឹត្តិការណ៍សហគមន៍មានចំនួន៣.០១៥នាក់ ស្រី ១.៧០០ នាក់ ជនជាតិ ខ្មែរ  ២.៦៩៦នាក់។

អ្នកជាសះស្បើយថ្មី ចំនួន២. ២២៦ នាក់ ស្រី  ១.៣០៨នាក់អ្នកជំងឺនៅសល់ ៧៧៧នាក់ ស្រី ៣៨៦នាក់និងអ្នកស្លាប់បាត់បង់ជីវិត ចំនួន១២នាក់  ស្រី ៦នាក់  ជនជាតិខ្មែរទាំងអស់។

ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មី៤៨៨នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៤៧៣ នាក់និងអ្នកដំណើរមកពីបរទេស ១៥ នាក់ជាសះស្បើយ ៦៤០នាក់ និងស្លាប់២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន២៤៦៤៥នាក់អ្នកជាសះស្បើយចំនួន១៧១៦៤នាក់និងអ្នកស្លាប់ចំនួន១៦៧នាក់៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម