Connect with us

កូវីដ-១៩

រដ្ឋបាល​ខេត្ត​កំ​ពត​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​១០​នាក់​បន្ថែម​ទៀត

បានផុស

នៅ

រដ្ឋបាល​ខេត្តកំពត ​បា​ន​ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩​ថ្មី​ចំនួន​១០​នាក់​បន្ថែមទៀត​ ក្នុង​នោះ​៦​នាក់ ​មាន​ទីលំនៅ​នៅ​ភូមិ​ទ្វី​ខាងត្បូង​ សង្កាត់​អណ្ដូង​ខ្មែរ ​ក្រុង​កំពត ៣​នាក់​មាន​ទីលំនៅ​នៅ​ភូមិ​សាមគ្គី ​ឃុំ​អង្គរជ័យ ​ស្រុក​អង្គរជ័យ ​និង​ម្នាក់​ជា​ពលករ​មកពី​ប្រទេស​ថៃ​ មាន​ទីលំនៅ​នៅ​ភូមិ​ច្រេស​ឃុំ​ច្រេស​ស្រុក​ជុំ​គិរី​។

​រដ្ឋបាល​ខេត្ត​កំ​ពត​សូម​អំពាវនាវ​ដល់​អ្នក​ដែលមាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ​ត្រូវ​ប្រញាប់​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ១៩​ និង ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អនុវត្ត​វិធានការ​៣​ការពារ​និង​៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ទីបំផុត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទៅ​កន្លែង​ផ្សេងទៀត​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម