Connect with us

កូវីដ-១៩

តេស្តសំណាកនៅ​​មណ្ឌល​ចត្តាឡីស័ក​នៅ​ខេត្តកំពង់ធំ រកឃើញ​​អ្នក​ឆ្លង​កូវីដ ២២ នាក់

បានផុស

នៅ

យោងតាម​លទ្ធផល​នៃការ​ធ្វើ​តេស្ត​រហ័ស (Rapid Test) ខេត្ត​កំពង់ធំ​​រកឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ចំនួន ២២ នាក់ទៀត​នៅ​ថ្ងៃ​ទី ២២ ឧសភា នេះ។

ការរកឃើញនេះ ក្រោយ​ការ​ធ្វើ​តេស្ត​សំណាក​អ្នក​​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក​​ចំនួន ៤ កន្លែង នៅ​ខេត្តកំពង់ធំ។ ក្នុង​នោះ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​កំពង់ធំ​រកឃើញ​ចំនួន ១៧ នាក់ មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​បារាយណ៍​ចំនួន ៣ នាក់ មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​​ទ្រៀល​ចំនួន ១ នាក់ និង​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​កំពង់ថ្មចំនួន ១ នាក់។

មនុស្សទាំង ២២ នាក់ នៅក្នុង​ស្រុក​ស្ទោង​ចំនួន ៥ នាក់ ស្រុក​តាំងគោក ៥ នាក់ កំពង់ស្វាយ ២ នាក់ ប្រាសាទ​សំបូរ ៦ នាក់ និង​បារាយណ៍ ៤ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម