ព័ត៌មានជាតិ
អភិបាលស្រុកសន្ទុក ណែនាំយុវសិស្សត្រូវគិតពីសុខភាព និងអនាគត ចៀសឆ្ងាយគ្រឿងញៀន
លោក ឡង គីសឹង អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ស្រុកសន្ទុក បានណែនាំសិស្សានុសិស្សទាំងអស់ត្រូវគិតពីសុខភាព និងអនាគត ដោយចៀសឆ្ងាយពីគ្រឿងញៀន។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសលោកចូលរួមកម្មវិធី ផ្សព្វផ្សាយការងារក្មេងទំនើង គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ នៅ វិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងនាម លោក ងួន រតន: អភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀខេត្តកំពង់ធំ លោក ឡង គីសឹង បានកោតសសើរ អរគុណដល់គ្រប់សមាសភាពទាំងអស់របស់ស្រុក ដែលបានរួមគ្នាចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបទបញ្ជាផ្សេងៗសំដៅរក្សាបាននូវសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋានដោះស្រាយរាល់ក្តីកង្វល់របស់ប្រជាពលរដ្ឋ។

លោក ឡង គីសឹង បានថ្លែងបន្តដោយសំណូមពរដល់គ្រប់សមាសភាពទាំងអស់ ត្រូវបន្តការងាររបស់ខ្លួន ហើយយុវជនទាំងអស់ត្រូវចៀសឱ្យយផុតពីអបាយទាំង៣ ពិសេសគ្រឿងញៀនដើម្បីមានសុខភាពល្អ អនាគតភ្លឺស្វាង ក្លាយជាធនធានមានប្រយោជន៍ដល់ក្រុមគ្រួសារ និងសហគមន៍។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាព ហើយប្រជាពលរដ្ឋគ្រប់ស្រទាប់ត្រូវតែបានយល់ដឹង ដើម្បីឱ្យពួកគាត់ចៀសចាកឆ្ងាយបានបញ្ហាគ្រឿងញៀន៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


