Connect with us

កូវីដ-១៩

អាវុធហត្ថ​រាជធានី​អំពាវនាវ​ដល់​អ្នក​វិជ្ជមាន​កូ​វីដ-​១៩​ កុំ​រត់គេចវេស​ដែល​ប្រឈម​នឹង​ការផ្ដន្ទាទោស​ពី​១​ទៅ​៥​ឆ្នាំ​​

បានផុស

នៅ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែលមានក្រុមគ្រួសារ វិជ្ជ មាន​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជាសា​ម៉ី​ខ្លួន​ ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ផ្ទាល់ សូម​ចូលរួម​អនុវត្តតាម​វិធាន ការ​ព្យាបាល របស់​ក្រសួងសុខាភិបាល ដោយ​ការអត់ធ្មត់​ក្នុង​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ជាសះស្បើយ ប្រ សើរ​ជាង​រត់គេច​ដែល​អាច​នាំទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំទុក្ខ​ដល់​អ្នកដ៏​ទៃ​ក្នុងក្រុមគ្រួសារ​ និង​សហគមន៍​ផង និងត្រូវមាន​ទោសទណ្ឌជាប់ពន្ធនាគារ​រយៈពេល​វែង​ផងដែរ​ គឺ​ពី​១​ទៅ​៥​ឆ្នាំ​ឯណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ​នេះ ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ​២០២១​ ក្រោយពី​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ បាន​រត់​ចេញពី​មណ្ឌល​ព្យាបាល បង្ក​ការភ្ញាក់ផ្អើលដល់​ក្រុមគ្រូពេទ្យ ដែល​ប្រចាំការ​ក្នុង​មណ្ឌល​គ្រប់ៗ​គ្នា​រួចមក​។ ប៉ុន្តែ​អ្នក​ជំងឺ​នោះ​ចាប់ខ្លួនបាន​ហើយ ​បន្ទាប់ពី​បានទទួល​ការស្នើសុំ ឲ្យ​ជួយ​អន្តរាគមន៍​ពី​ក្រុមគ្រូពេទ្យ ដោយ​កម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញស្រាវ​​ជ្រាវ​រុករក​មុខសញ្ញា​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​ត្រឹមតែ​១៥​នាទី នា​ល្ងាច​ថ្ងៃ​ម្សិល​មិ​ញ​នេះ​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​នោះ​ភ្លាម​ កម្លាំង​អាវុធហត្ថ​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ​រយៈ​ពេល​១៥​នាទី​ ក៏​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​នោះ រត់​ដល់​ចំណុចស្តុ​ប Nokia ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​នៅតែ​បន្ត​ព្យាយាម​គេចវេស​មិន​ព្រម​ប្រគល់​ខ្លួន រហូតដល់​ចំណុច​ផ្លូវ​៣៧១ កែង​នឹង​ផ្លូវ​២០០២ ទើប​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដែល​បាន​ត្រៀម​រួចជាស្រេច ជាមួយ​សម្លៀកបំពាក់ ការពារ​មេរោគ និងឧបករណ៍​ចាប់ពី​ចម្ងាយ​ស្វ័យប្រវត្តិ ចាប់​ឃាត់​ខ្លួន​អ្នកជំងឺ​កូ​វីដ​១៩​នោះ​ភ្លាមៗ និង​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ ដើម្បី​យកទៅ​ធ្វើការ​ព្យាបាល​បន្ត​។​

មន្ត្រី​ដដែល​បាន​បន្តថា ករណី​រត់គេច​នេះ គឺជា​ការបំពានច្បាប់ ​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ ២០​លាន​រៀល តែបើមានការ​ចម្លង​ដល់​អ្នកដទៃ នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ ជាមិនខាន​។​

ហេតុដូចនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន ក្រុម​គ្រួសារ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជាសា​ម៉ី​ខ្លួន​ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ផ្ទាល់ សូម​ចូលរួម​អនុវត្ត​តាម​វិធានការ​ព្យាបាល របស់​ក្រសួងសុខាភិបាល ដោយ​ការអត់ធ្មត់​ក្នុង​រយៈពេល​ខ្លី ដើម្បី​ឲ្យ​ជាសះ​ស្បើយ ប្រសើរ​ជាង​រត់គេច​ដែល​អាច​នាំទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំទុក្ខ​ដល់​អ្នក ដ៏​ទៃ​ក្នុង ក្រុម​គ្រួសារ​និង​សហគមន៍​ផង និងត្រូវមាន​ទោសទណ្ឌ ជាប់ពន្ធនាគារ​រយៈពេល​វែង​ផងដែរ​។

រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ តាមរយៈក្រុមគ្រូពេទ្យ​ក្រសួង​សុខា​ភិបាល និង​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជនសម្តេច​តេ​ជោ ហៅ​កាត់​ថា (TYDA) ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ពេល​សម្រាក ដើម្បី​ពិនិត្យ ព្យាបាល អ្នកជំងឺ​កូ​វីដ​-១៩ ឲ្យ​បានជា​សះស្បើយ ដូច្នេះ​សូម​ចូលរួម​ទាំងអស់គ្នា អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​តេ​ជោ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​សុវត្ថិភាព​សហគមន៍​យើង ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម