កូវីដ-១៩
រដ្ឋមន្ត្រីសុខាភិបាលបញ្ជាក់ពីមូលហេតុដែលអ្នកជំងឺកូវីដ‑១៩ជាសះស្បើយច្រើនជាងមុន
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា មូលហេតុដែលមានអ្នកជំងឺកូវីដ‑១៩ជាសះស្បើយច្រើនដោយសារការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ គួបផ្សំនឹងការប្រើប្រាស់ឱសថបុរាណចិន Lianhua Qingwenទើបធ្វើឲ្យមានអ្នកជាសះស្បើយច្រើនក្នុង១ថ្ងៃៗ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យមើលដំណើរការដាក់សម្ភារសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៤ ឧសភានេះ លោក រដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា«ឥឡូវនេះយើងឃើញថាអ្នកជំងឺស្រាលៗបានជាសះស្បើយមានច្រើន ដោយសារតែម្យ៉ាងយើងបានចាក់ថ្នាំបង្ការគួបផ្សំនឹងថ្នាំបុរាណចិនកំពុងប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺ ដែលមានរោគសញ្ញាស្រាលៗដូចជាអ្នកជំងឺមានហៀសំបោរ ក្អក និងក្តៅខ្លួនពេលលេបទៅវាមានប្រសិទ្ធភាព។ អីចឹងទើបឃើញអ្នកជំងឺខាងក្រៅដែលនៅក្នុងមណ្ឌលព្យាបាលមានជាសះស្បើយច្រើន»។

លោក រដ្ឋមន្ត្រី បានបន្តទៀតថា អ្នកជំងឺដែលបានទទួលការចាក់វ៉ាក់សាំង និងប្រើថ្នាំបុរាណចិនមិនមានការវិវត្តន៍ជំងឺទៅជាធ្ងន់ដែរបើមានធ្ងន់ក៏មានចំនួនតិចតួចដែរពោលគឺមានតែ២ទៅ៣នាក់ប៉ុណ្ណោះ។ ចំណែកអ្នកមរណភាពដោយសារជំងឺកូវីដ‑១៩វិញ ភាគច្រើនអ្នកជំងឺមានដែលមានជំងឺប្រចាំកាយនិងចាស់ជរា។ដូច្នេះហើយបានរាជរដ្ឋាភិបាលបានកំពុងខិតខំចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ជួនដល់ប្រជាពលរដ្ឋដែលមានអាយុច្រើនដើម្បីឲ្យគាត់មានភាពស៊ាំក្នុងខ្លួនទប់ស្កាត់ការចម្លងពីធ្ងន់មកស្រាលបើទោះបីជាគាត់មិនចេញទៅណាក៏ពិតមែនតែគាត់បានឆ្លងជំងឺនេះពីក្មេងៗ។

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឱសថបុរាណចិន Lianhua Qingwen ចំនួន៨៨០០០ប្រអប់ជួនដល់ក្រសួងសុខាភិបាលសម្រាប់ជាជំនួយក្នុងការព្យាបាលជំងឺកូវីដ‑១៩ដែលមានកម្រិតស្រាល។

បើតាមក្រសួងសុខាភិបាលនៅថ្ងៃនេះបានរកឃើញអ្នកឆ្លងថ្មី ចំនួន៥៥៦នាក់ទៀតក្នុងនោះមានករណីឆ្លងសហគមន៍ចំនួន៥៤០ នាក់និងអ្នកដំណើរមកពីបរទេសចំនួន១៦នាក់អ្នកជាសះស្បើយ ៦៥៨នាក់ និងស្លាប់០៣នាក់។ គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន២៥៧៦១នាក់ អ្នកជាសះស្បើយចំនួន១៨៣៥៩នាក់និងអ្នកស្លាប់ចំនួន១៧៩នាក់៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦០ នាទី agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


