Connect with us

កូវីដ-១៩

ខេត្ត​រតនគិរី រក​ឃើញ​អ្នក​ឆ្លងជំងឺ កូវីដ១៩ ម្នាក់​បន្ថែម​ទៀត​ ជា​​ពលករមកពីប្រទេសថៃ

បានផុស

នៅ

រដ្ឋបាលខេត្តរតនគីរីបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ដែល​ជា​ពលករមកពីប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល​​កម្ពុជាថ្មី ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ម្នាក់នេះឈ្មោះឡេងវុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅអចិន្ត្រៃយ៍ ភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី។ បុរសឈ្មោះ ឡេងវុទ្ធី ខាងលើនេះ គឺជាពលករចំណាកស្រុក ទើបត្រឡប់មកពីប្រទេសថៃ។ គាត់ធ្លាប់​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​សាច់​មាន់​ CPS នៅ​ខេត្តសារៈបុរី ប្រទេស​ថៃ​ជិត​ពីរ​ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បុរសរូបនេះ បានម៉ៅរថយន្តជិះជាមួយប្រពន្ធឈ្មោះ ពេជ្រ ធីតាចេញ​ពីខេត្តសារៈបូរីប្រទេសថៃ វេលាម៉ោង៤:០០នាទីទៀបភ្លឺ មកដល់ច្រកទ្វារអូរស្មាច់​ខេត្តឧត្ដរមានជ័យ។ នៅ​វេលាម៉ោង៨និង០០នាទីព្រឹកពួកគាត់ត្រូវបានបន្តដំណើរដោយរថយន្តកងខេមរៈភូមិន្ទ ពាក់​ស្លាកលេខ 3.5194​ ដែលមានអ្នករួមដំណើរជាមួយសរុបចំនួន១១នាក់ ក្នុងនោះចុះនៅខេត្តព្រះវិហារចំនួន០២នាក់ ខេត្ត​ក្រចេះ​ចំនួន០២នាក់ ខេត្តរតនគិរីចំនួន០២នាក់ និងខេត្តមណ្ឌលគិរីចំនួន០៥នាក់ នៅ​វេលា​ម៉ោង១០និង៣០​នាទី​យប់ មក​ដល់​ចំណុច​ស្ពាន​ស្រែ​ពក​ព្រំ​ប្រទល់​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ហើយ​ត្រូវ​បាន​ក្រុមការងារ​ប្រចាំ​ការ​បញ្ជូន​យក​ទៅ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ត្រពាំងក្រហមស្រុកកូនមុំ ខេត្ត​រតនគិរី​ដើម្បី​រង់​ចាំ​យក​សំណាក។

នៅថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​វិភាគ​រក​ជំងឺកូវីដ១៩ ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស ជា​លទ្ធផល​គឺ វិជ្ជមាន​លើ​ឈ្មោះ ឡេង វុទ្ធី ដោយ​ឡែក​ប្រពន្ធ​ឈ្មោះ ពេជ្រ ធីតា គឺ​អវិជ្ជមាន​។

បច្ចុប្បន្ន​អ្នក​វិជ្ជមាន​រួម​ជាមួយ​ប្រពន្ធ​ត្រូវ​បាន​យក​ទៅ​ព្យាបាល​នឹង​ដាក់​ធ្វើ​ចត្តាស័ក​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម​ ស្ថិត​នៅ​ក្នុង​ភូមិ៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ​ខេត្ត​រតនគិរី៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

សេចក្ដីជូនដំណឹង៩ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលថែទាំ ការងារជួសជុលរុះរើ របងប្រវែង ៦៨ម និងកំពស់ ៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៥

កីឡា១៧ នាទីutes មុន

ធន់​ សាក់ស៊ីន​៖​ កីឡាករ​ថៃ​នោះ​មិន​មែន​វាយ​អត់​អស់​សមត្ថភាព​ទេ​ដោយ​សារ​ខ្ញុំ​ចេញ​កាត់​រហូត​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ផ្ទះប្រជាជន​១៧​ខ្នងឆេះហ្មត់​​​​ក្នុង​ការ​ប្រយុទ្ធគ្នា​នៅ​មីយ៉ាន់ម៉ា

សេដ្ឋកិច្ច២៦ នាទីutes មុន

កម្ពុជា-អឺរ៉ុប ជួបគ្នាលើកទី២ ដោះស្រាយបញ្ហាប្រ​ឈមរបស់វិនិយោគិនអឺរ៉ុបកំពុងធ្វើជំនួញនៅកម្ពុជា

ចងការប្រាក់
សន្តិសុខសង្គម៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

Sokha Hotels

ព័ត៌មានពេញនិយម